ភ្នំពេញ៖ ជារឿងមួយដែលគួរឱ្យរំភើបជាខ្លាំង ដែលអតីតពិធីការិនី និងជាអគ្គនាយិកា EM Beauty អ្នកនាង ម៉ន ថាវរ័ត្ន បានទទួលជ័យលាភីជាប់ Top 10 ក្នុងការប្រកួតនៅលើឆាកអន្តរជាតិ ក្នុងកម្មវិធី "មាតាត្រចៀកកាំ" នៅប្រទេស ម៉ាឡេស៊ី កាលពីពេលកន្លងទៅ។

បើតាមតំណាងក្រុមហ៊ុន បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនបានជ្រើសរើសយកអ្នកនាង ម៉ន ថាវរ័ត្ន ជាអ្នកតំណាងទឹកត្រចៀកកាំ ប្រចាំប្រទេសកម្ពុជា ទៅចូលរួមប្រឡងកម្មវិធី "មាតាត្រចៀកកាំ" ដែលរៀបការមានកូនហើយ នៅតែរក្សាសម្រស់ស្រស់ស្អាត ក្មេងជាងវ័យ សមជាមាតា សម័យថ្មី ហើយមាតាដែលតែងតែទទួលទានទឹកត្រចៀកកាំ។ ហើយរឿងរំភើបមួយទៀត គឺបេក្ខនារីតំណាងកម្ពុជារូបនេះ បាប់ Top 10 ក្នុងចំណោមប្រទេស១៥ នៅអាស៊ាន។

កម្មវិធីប្រកួតប្រជែង "មាតាត្រចៀកកាំ"

អ្នកនាង ម៉ន ថាវរ័ត្ន បានប្រាប់អោយដឹងថា៖  

“ការបង្ហាញម៉ូតរ៉ូបរាត្រីស្រមោលសដ៏ស្រស់ស្អាត របស់បរវកញ្ញាមាតាត្រចៀកកាំអាស៊ាន នៅប្រទេសម៉ាឡេស៊ី ចំណាត់ថ្នាក់ Top10 ដែលមានបេក្ខនារីចំនួន ២៥នាក់ក្នុងចំណោម ១៥ប្រទេស ។ ការប្រលងត្រូវបានបញ្ចប់ ពិតជា រំភើប ដែលមានឱកាសជាប់ក្នុងចំណោម Top 10 ដោយសារសំលេងគាំទ្រក្នុងកម្មវិធីទទួលបានការគាំទ្រច្រើនតាមរយៈការបោះឆ្នោតនឹងកន្លែង តែគួរឱ្យសោកស្តាយធ្លាក់ពិន្ទុដោយសារមិនមានសម្លេងគាំទ្រតាម WeChat បើទោះជាមិនបានលើកពានលេខ១ តែ ក៏ទទួលបាននូវបទពិសោធន៍ និង បង្ហាញអត្តសញ្ញាណជាតិលើឆាកអន្តរជាតិផងដែរ”។

សូមជម្រាបផងដែរថា កម្មវិធី "មាតាត្រចៀកកាំ" បានរៀបចំការប្រកួតប្រជែង កាលពីថ្ងៃ ២៤ខែ មេសា នៅ KL ប្រទេសម៉ាឡេស៊ី ដែលមានប្រទេសជាច្រើនចូលរួម គឺប្រទេស នៅតំបន់អាស៊ានតែម្តង៕

កម្មវិធីប្រកួតប្រជែង "មាតាត្រចៀកកាំ"
កម្មវិធីប្រកួតប្រជែង "មាតាត្រចៀកកាំ"
កម្មវិធីប្រកួតប្រជែង "មាតាត្រចៀកកាំ"
កម្មវិធីប្រកួតប្រជែង "មាតាត្រចៀកកាំ"
កម្មវិធីប្រកួតប្រជែង "មាតាត្រចៀកកាំ"
កម្មវិធីប្រកួតប្រជែង "មាតាត្រចៀកកាំ"

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]