ភ្នំពេញ៖ យោងទៅតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន សាមសុង ពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកទៅលើបរិស្ថានមកយើងសង្កេតឃើញថា ផ្នែកជាច្រើននៃផលិតផលក៏ដូចជាការវេចខ្ចប់ទាំងអស់ ត្រូវបានកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ជាក់ស្តែងស្ទើរតែគ្រប់ផ្នែកនៃគ្រឿងក្នុងប្រអប់របស់កំពូលស្មាតហ្វូន Samsung Galaxy S10 ផ្ទាល់ គឺប្រើវត្ថុធាតុដើមដែលបានមកពីការកែច្នៃសំណល់ប្លាស្ទិក ដើម្បីជួយដល់បរិស្ថាន និងការពារពីផលប៉ះពាល់ទៅដល់សុខភាពអ្នកប្រើប្រាស់ទាំងអស់ទូទាំងពិភពលោកផងដែរ។

យ៉ាងណាមិញត្រឹមពាក់កណ្តាលឆ្នាំ ២០១៩ នេះ គ្រប់ផលិតផល និងឧបករណ៍បន្ទាប់បន្សំរបស់ សាមសុង ទាំងអស់ដូចជា៖ ទូរស័ព្ទស្មាតហ្វូន ឆ្នាំងសាក ថេបប្លែត (Tablets) និងប្លាស្ទិកស្រោបគ្រឿងអេឡិចត្រូនិកប្រើប្រាស់ក្នុងគេហដ្ឋានទាំងអស់ នឹងត្រូវជំនួសដោយការប្រើប្រាស់វត្ថុធាតុដើម ដែលមិនប៉ះពាល់ដល់បរិស្ថាន និងផែនដីឡើយ។

ជាមួយនឹងការប្តេជ្ញា ក៏ដូចជាគោលការណ៍ការពារបរិស្ថាននេះក្រុមហ៊ុន សាមសុង គ្រោងនឹងប្រើប្រាស់ឡើងវិញនូវសំណល់ប្លាស្ទិកចំនួន ៥០០,០០០ តោន ត្រឹមឆ្នាំ ២០៣០ និងធ្វើការប្រមូលផលិតផលប្លាស្ទិក ដែលគេបោះចោលប្រមាណជាង ៧.៥ លានតោន ដើម្បីយកមកផលិត និងប្រើប្រាស់ឡើងវិញ។

ទាំងអស់នេះហើយ គឺជាចំណុចដ៏ពិសេសបំផុតដែលធ្វើឱ្យគ្រប់ផលិតផលរបស់ សាមសុង ទទួលបានការកោតសរសើរ និងស្រលាញ់គាំទ្រច្រើនជុំវិញពិភពលោកដោយក្រុមហ៊ុនមិនគ្រាន់តែផ្តោតលើគុណភាព និងបំពេញតាមតម្រូវការរបស់អតិថិជនប៉ុណ្ណោះទេ តែក្រុមហ៊ុនថែមទាំងគិតគូរដល់សុខភាពរបស់អ្នកប្រើប្រាស់របស់ខ្លួនទាំងអស់ ក៏ដូចជាយកចិត្តទុកដាក់បំផុតដល់បរិស្ថានផងដែរ៕ 

សាមសុង និងបរិស្ថាន
សាមសុង និងបរិស្ថាន
សាមសុង និងបរិស្ថាន
ការវេចខ្ចប់បែបថ្មីរបស់ សាមសុង ដើម្បីបរិស្ថាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]