ភ្នំពេញ៖ ក្រោយពីស្ងាត់មិនចេញបទថ្មីមួយរយៈ នៅពេលនេះកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា បានបញ្ចេញបទថ្មីរបស់ខ្លួន កាលពីយប់មិញ កំពុងទទួលការចាប់អារម្មណ៍ខ្លាំងមែនទែន ពីសំណាក់អ្នកលេងបណ្តាញសង្គម ជាពិសេសយុវវ័យផ្ទាល់តែម្តង។
យ៉ាងណាមិញ សម្រាប់បទថ្មីមួយបទនេះដែរ មានចំណងជើងថា «កុំស្រលាញ់គេខ្លាំងពេក» ពិតជាមានអត្ថ័យចាក់ដោតខ្លាំងមែនទែន សម្រាប់មនុស្សដែលស្រលាញ់គេខ្លាំងពេក រហូតស្ទើរតែភ្លេចស្រលាញ់ខ្លួនឯង។
ទោះជាយ៉ាងណាក្តី បទថ្មី «កុំស្រលាញ់គេខ្លាំងពេក» កំពុងតែទាញអារម្មណ៍អ្នកគាំទ្រយ៉ាងច្រើន ឲ្យស្លុងអារម្មណ៍ជាមួយបទថ្មីរបស់អ្នកនាង សុគន្ធ និសា។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ថ្មីនេះ ត្រូវបានអ្នកគាំទ្រចូលទស្សនាយ៉ាងច្រើននៅលើបណ្តាញសង្គម ថែមទាំងមានអ្នក Share តៗគ្នារាប់ពាន់ដង ក្នុងរយៈពេលដ៏ខ្លី៕
ចង់ដឹងបទថ្មីរបស់ សុគន្ធ និសា ចាក់ដោតយ៉ាងណានោះ តោះទៅស្តាប់ទាំងអស់គ្នា៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 085836679 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]
-
- កក្រើកអស់តារាប្រុសស្រីល្បីៗ! បង្អួតសម្រស់មិនចាញ់គ្នា ក្នុងមង្គលការ សួស វីហ្សា យប់មិញនេះ!
- អ្នកណាមិនលង់! បើសុគន្ធ និសា ស្អាតយ៉ាងនេះ ពេលលេងខ្លួនបែបនេះ ពិតជាប្លែកខ្លាំង
- ស្តាប់ហើយសឹងស្រក់ទឹកភ្នែក! សុគន្ធ និសា បញ្ចេញអត្ថន័យចម្រៀង រំលែកទុក្ខក្រៀមក្រំ ការបាត់បង់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី (មានវីដេអូ)