ភ្នំពេញ៖ តារាចម្រៀងដ៏មានឈ្មោះបោះសម្លេង កញ្ញាឱក សុគន្ធកញ្ញា បានសាងប្រជាប្រិយភាពនៅលើវិថីសិល្បៈអស់ពេលជាច្រើនឆ្នាំ ស្របពេលដែលមានអ្នកគាំទ្រមិនថាក្មេងចាស់ នាំគ្នាចូលចិត្ត និងស្រលាញ់ដល់នាងគ្រប់គ្នាតែម្តង។

ដោយឡែក បើក្រឡេកទៅមើលការតែងខ្លួន របស់តារារូបនេះវិញក៏មានអ្នកគាំទ្រចូលចិត្ត មិនស្ទើរនោះទេ ព្រោះថានាងធ្វើខ្លួនម្តងៗសមរម្យ បែបសុភាពៗមិនស៊ិចស៊ី និងមិនលេចលើបញ្ចេញក្រោម ដូចអ្នកដទៃប៉ុន្មានទេ។

ជាពិសេសរាល់ពេលឡើងឆាកម្តងៗ តារាស្រីរូបនេះ តែងតែមានការច្នៃម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន ដែលប្លែកៗ ស្អាត មើលទៅមិនជាន់គ្នានោះទេ មិនត្រឹមតែប៉ុណ្ណោះក៏មានការច្នៃឡើង ជាមួយនឹងសម្លៀកបំពាក់ជាច្រើនពណ៌ ច្រើនម៉ូត តម្រូវទៅតាមកម្មវិធីតែម្តង។

រាល់សម្លៀកបំពាក់របស់នាង សុទ្ធតែស្អាតៗ និងមិនសូវឃើញមានតារារូបណាធ្លាប់ពាក់តាមនោះទេ។ ដោយសារតែការច្នៃប្រឌិត បូករួមនឹងសមត្ថភាពដ៏ល្អរបស់នាង បានទាក់ទាញដល់បណ្តាអ្នកគាំទ្រជាច្រើន ស្រលាញ់ និងពេញចិត្តដល់រូបនាង ខណៈពេលដែលតារាស្រីរូបនេះ ឈរឈ្មោះលើវិថីសិល្បៈអស់ពេលជាច្រើនឆ្នាំមកហើយ៕

សូមទស្សនារូបភាព ការតែងខ្លួនឡើងឆាករបស់សុគន្ធកញ្ញា ខាងក្រោមនេះ៖ 

ម៉ូតសម្លៀកបំពាក់ឱក សុគន្ធកញ្ញា ពាក់ឡើងឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា