(កណ្តាល)៖ លោកតាម្នាក់ បានទៅដឹកសត្វគោចូលក្រោលខណៈមានភ្លៀងផ្គរ លាយឡំខ្យល់កន្ត្រាក់ផងនោះ ត្រូវជួបគ្រោះធម្មជាតិដែលគេហៅថារន្ទះបាញ់បណ្តាលឲ្យស្លាប់ ហើយស្របពេលនោះដែរ ផ្ទះប្រជាពលរដ្ឋមួយខ្នងក៏ត្រូវខ្យល់កន្ត្រាក់វាយបំផ្លាញដួលខ្ទេចអស់។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជិត៣រសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងភូមិបឹងក្អែក ឃុំព្រែករការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សឹម សើ ភេទប្រុស អាយុ៧០ឆ្នាំ មានមុខរបរជាកសិកររស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ នគរបាលបន្តទៀតថា មុនពេលកើតហេតុ មានភ្លៀងធ្លាក់មកលាយឡំខ្យល់កន្ត្រាក់ រួមនិងស្នូរផ្គររន្ទះឆ្លើយឆ្លងគ្នាផង។

លោកតាជាជនរងគ្រោះ បានចេញពីផ្ទះទៅដឹកសត្វគោចូលក្រោល។ ប៉ុន្តែខណៈកំពុងដឹកសត្វគោនោះ ក៏ជួបនឹងគ្រោះធម្មជាតិ ដែលគេហៅថារន្ទះបាញ់ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធម៌បំផុត ស្របជាមួយគ្នានោះដែរផ្ទះប្រជាពលរដ្ឋ ១ខ្នង ក៏ត្រូវបានខ្យល់ឆក់កន្ត្រាក់បំផ្លាញខ្ទេចអស់៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]