(ភ្នំពេញ)៖ តារាចម្រៀងប្រុសល្បីឈ្មោះ ប្រចាំផលិតកម្មថោន លោក ខេម ដែលតែងតែទទួលបានការគាំទ្រខ្លាំង ពីទស្សនិកជន។ យ៉ាងណាមិញ មិនត្រឹមតែមានសំឡេងពីរោះ តាមធម្មជាតិនោះទេ លោកខេម ក៏ត្រូវបានទស្សនិកជនចាប់អារម្មណ៍ ទៅលើរូបសម្រស់របស់លោកផងដែរ បច្ចុប្បន្ន គឺពិតជាស្រស់ស្អាត រួមជាមួយនឹងសម្បុរសខ្មៅស្រអែម ធ្វើឲ្យទស្សនិកជន កាន់តែចង់ដឹងថា តើរូបសម្រស់កាលពីក្មេងរបស់លោក តើស្រស់ស្អាត និងសង្ហារខ្លាំងយ៉ាងណានោះ? ស្រាប់តែថ្មីនេះ លោក ខេម បញ្ចេញរូបថត មួយសន្លឹក កាលពី២០ឆ្នាំមុន ឃើញហើយ ចង់ដាច់ផ្ងារតែម្ដង។

ជាការពិត ក្រោយពីបញ្ចេញរូបថតមួយសន្លឹក កាលពី២០ឆ្នាំមុន ពីសំណាក់ តារាចម្រៀងសំឡេងស្អក លោក ខេម ត្រូវបានទស្សនិកជន ពិសេស អ្នកលេងបណ្ដាញសង្គមជាច្រើន មានការភ្ញាក់ផ្អើល ខណៈដែលឃើញរូបសម្រស់លោក ដែលស្ទើតែមើលមិនស្គាល់ថា ជាលោក ខេម នោះទេ។ យ៉ាងណាក្ដី មានអ្នកលេងបណ្ដាញសង្គម អ្នកគាំទ្រ ក៏បានខំមិន បែបលេងសើច ទៅវិញថា មើលមិនចង់ស្គាល់លោក ហើយមានអ្នកខ្លះថា ស្អាតប្លែក មិនចាញ់បច្ចុប្បន្ននោះទេ។

តារាចម្រៀងប្រុសល្បីឈ្មោះ ប្រចាំផលិតកម្មថោន លោក ខេម បច្ចុប្បន្នគេសង្កេតឃើញថា លោកហាក់មានប្រជាប្រិយភាព និងការគាំទ្រខ្លាំង ខណៈបទមច្រៀងនីមួយៗរបស់លោក តែងតែទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជន តាមរយៈទឹកដមសម្លេង ដ៏ពីរោះ លន្លង់លន្លោច ។

តោះទៅទស្សនា រូបកាលពីក្មេងរបស់ តារាក្នុងដួងចិត្ត ស្រស់ស្អាតខ្លាំង បែបណា៖

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម