កាលពីយូរលង់ណាស់មកហើយ មាសគឺជារបស់មួយដែលគេទទួលស្គាល់ថា គឺជារបស់មានតម្លៃ ហើយវាមានសារៈសំខាន់ណាស់ ក្នុងជីវិតរស់នៅរបស់មនុស្ស។

ក្នុងប្រវត្តិសាស្រ្ដរបស់មនុស្ស មាសដែលគេរកឃើញ នៅលើពិភពលោក មានចំនួន ១៦៥,០០០តោន ក្នុងឆ្នាំ២០០៩។ បច្ចុប្បន្ន មាសបានចរាចរណ៍លើទីផ្សារ នានាទូរទាំងពិភពលោក ដូចជាទិញ និងលក់ជាដើម។ យោងតាមប្រភពព័ត៌មានពីក្រុមហ៊ុន Gold Mine ដែលជាក្រុមហ៊ុនមួយនាំចេញ មាសទៅគ្រប់ប្រទេស បានឲ្យដឹងថា ផលិតផលដែលធ្វើពីមាស មានការថយចុះ ប៉ុន្ដែតម្លៃរបស់វាមានការកើនឡើងរហូតដល់ ១៣៥% បើប្រៀបទៅនឹងឆ្នាំមុន។ ហើយតម្លៃរបស់មាសបានចុះ៨% ក្នុងមួយឆ្នាំ រហូដល់ឆ្នាំ ២០០១។

ខាងក្រោមនេះគឺជារូបភាព របស់វត្ថុបុរាណដែលធ្វើឡើងពីមាស នៅជុំវិញពិភពលោក ដែលត្រូវបានថតដោយអ្នកជំនាញ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការផលិតផលិតផល ឬ វត្ថុផ្សេងៗពីមាស?


មាសដែលមានទំហំធំបំផុត មានទំងន់ ២២០គីឡូក្រាម ដាក់តាំងនៅសារមន្ទីរ Jinguashi Gold ទីក្រុងតៃប៊ិក ប្រទេសតៃវ៉ាន់ មានតម្លៃ ៧.៨លានដុល្លារ។



កាក់មាសមួយនេះមានអាយុ ១០០០ឆ្នាំ ជាកាក់របស់ប្រទេស អ៊ីហ្សីប។


អ្នកច្នៃមាសនៅប្រទេសឥណ្ឌា។



បុរសម្នាក់នេះបានកាន់នូវស្លាបព្រារដែលមានស្លឹកមាស ហើយនឹងបរិភោគវាជាមួយនឹង sushi។ រូបភាពនេះថតនៅហាង Senven Shusi Samurai កាលពីឆ្នាំ២០០៩ នៅទីក្រុងឡុង ដែលទទួលបានរង្វាន់ Sushi ប្រចាំឆ្នាំផងដែរ។



ក្មេងៗនៅប្រទេស ខេនយា កំពុងតែរែងដីរកកំទេចមាសតូចៗ នៅក្នុងថ្ងៃដ៏ក្ដៅ។



រោងចក្រធ្វើមាសធំបំផុតក្នុងភិពភលោក នៅប្រទេស រ៉ុស្សី។



រូបសត្វឆ្នាំទាំង១២ ធ្វើពីមាសនៅហុងកុង។


កងដៃមាសដែលរកឃើញនៅកំឡុងឆ្នាំ ៣០០-១០០ ឆ្នាំមុនគ្រិស្ដសករាជ នៅប្រទេសស្កត់ឡេន។



មាសសុទ្ធនៅក្រុមហ៊ុនមួយ ក្នុងទីក្រុងឡុង ដែលមានតម្លៃ ៨.២ ទៅ ១១.៤លានដុល្លារ។

 


រូបរបស់មនុស្សកន្តឿទាំង៧ និងនាងស្នូលវ៉ៃ ធ្វើពីមាសសុទ្ធ មានតម្លៃ ៣ម៉ឺនដុល្លារ នៅទីក្រុងតូក្យូ



បក្សីមាស គឺជារូបមួយសំរាប់យកមកគោរព បានដាក់តាំងនៅហាងមួយនៅទីក្រុង តូក្យូ កាលពីឆ្នាំ ២០០៩

 

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]