ជប៉ុន៖ បើនិយាយពីថ្ងៃបុណ្យ ឬថ្ងៃឈប់សម្រាកវិញ ប្រជាជនខ្មែរយើងគឺមានភាពរីករាយ និងសប្បាយនឹងឈប់យកតែម្តង។ ដោយក្នុងនោះ យើងមានថ្ងៃឈប់សម្រាកជាសាធារណៈរហូតដល់ ២៨ថ្ងៃ

ដោយឡែក ជប៉ុនគឺជាប្រទេសមួយដែលមានវប្បធម៌ធ្វើការច្រើនម៉ោង ហើយមនុស្សម្នានៅទីនោះពិតជាចូលចិត្តធ្វើការណាស់ អាចនិយាយបានថា វាគឺជាទម្លាប់របស់ប្រជាជនជប៉ុនទៅហើយ ដែលត្រូវធ្វើការច្រើនម៉ោង រហូតដល់អ្នកខ្លះមិនអាចទប់ទល់នឹងសម្ពាធការងារបាន ទើបគិតខ្លីធ្វើអត្តឃាត អ្នកខ្លះធ្វើការរហូតដល់ស្លាប់ក៏មាន ហើយវាគឺជាការពិតជាក់ស្តែងដែលកើតមាននៅក្នុងសង្គមជប៉ុននាពេលបច្ចុប្បន្ននេះ។ 

រូបតំណាង

យ៉ាងណាមិញ ថ្មីៗនេះ ជប៉ុនបានបន្ថែមថ្ងៃឈប់សម្រាកថ្មីរហូតដល់ ១០ថ្ងៃ ដែលថ្ងៃឈប់សម្រាកនេះរួមបញ្ចូលទៅនឹងថ្ងៃ Golden Week របស់ជប៉ុន ដូច្នេះចាប់ពីថ្ងៃទី២៧ ខែមេសា រហូតដល់ថ្ងៃទី០៦ ខែឧសភានេះតទៅ ជនជាតិជប៉ុនគឺទំនេរពីការងារហើយ ប៉ុន្តែការឈប់សម្រាកយូរបែបនេះ បែរជាធ្វើឱ្យប្រជាជនជប៉ុនជិតពាក់កណ្តាលមិនសប្បាយចិត្តនឹងការឈប់សម្រាកនេះទៅវិញ។

យោងតាមការស្ទង់មតិមួយបានបង្ហាញថា ប្រជាជនជប៉ុនប្រមាណ ៤៥% មិនសប្បាយចិត្តនឹងការឈប់សម្រាកយូរបែបនេះទេ។

ការស្ទង់មតិនេះបានបញ្ជាក់ថា ពួកគេមានការព្រួយបារម្ភអំពីការចំណាយទៅលើថ្លៃសេវាសាធារណៈ ចំនួនកំណត់លើមធ្យោយបាយធ្វើដំណើរសាធារណៈ (ព្រោះមនុស្សម្នានាំគ្នាធ្វើដំណើរចេញចូលច្រើនពេក ហើយវាប្រាកដជាមនុស្សណែនតាន់តាប់ជាក់ជាពុំខាន) ថ្លៃព្យាបាលជំងឺ ថ្លៃមើលថែរក្សាកូន និងថ្លៃចំណាយផ្សេងៗទៀត ខណៈពេលថ្ងៃឈប់សម្រាកដ៏យូរបែបនេះ។ 

រូបតំណាង
រូបតំណាង
រូបតំណាង

ដោយឡែក ជនជាតិជប៉ុនប្រមាណ ៣៥% មានការសប្បាយរីករាយជាមួយនឹងការឈប់សម្រាកដ៏យូរបែបនេះ៕

ដូច្នេះ តើអ្នកយល់ថាការឈប់សម្រាកយូរគឺល្អសម្រាប់យើង ឬក៏យ៉ាងណា? សូម Comment នៅខាងក្រោម៖ 

រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]