ភ្នំពេញ៖ ពិតជាដូចឈ្មោះរបស់ខ្លួនក្រុមហ៊ុន Prestige Homes (Cambodia) ផ្តល់ជូននូវសេវាកម្មអចលនវត្ថុ និងអចលនវត្ថុដ៏ល្អឥតខ្ចោះដល់ភ្ញៀវរបស់ខ្លួន។ ក្រុមហ៊ុន Prestige Homes (Cambodia) ជាក្រុមហ៊ុនអចលនវត្ថុថ្មីជាងគេនៅកម្ពុជា ដែលបាននឹងកំពុងទទួលនូវការគាំទ្រយ៉ាងខ្លាំងពីវិនិយោគិនដោយផ្អែកលើសមិទ្ធផលធំៗរបស់ខ្លួននាយុគសម័យកំនើនអចលនវត្ថុនេះ។

ក្រុមហ៊ុន Prestige Homes (Cambodia) មានកត្តិយសប្រារព្ធពិធីសម្ពោធក្រុមហ៊ុននាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នាម៉ោង ៥ រសៀលនៅអគារ Golden Tower នឹងមានវត្តមានចូលរួមរបស់ DJ NaNa ជាពិធីការិនីក្នុងកម្មវិធីនេះផងដែរ។ ការប្រារព្ធកម្មវិធីចាប់ផ្តើមដោយការរាំរបាំជូនពរដែលសម្តែងដោយក្រុមសម្តែងកុមារកំព្រាមកពី អង្គការផ្ទះបាយកុមារ (LRDE: Le Restaurant des Enfants de la Rue)។

ការរាំរបាំជូនពរ
ពិធីសម្ពោធជាផ្លូវការក្រុមហ៊ុនអចលនវត្ថុ Prestige Homes

លោក Dr. Raymond Choi អគ្គនាយក និងលោក Andrew Chong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Prestige Homes (Cambodia) បានបង្ហាញពីបេសកកម្ម និងចក្ខុវិស័យរបស់ក្រុមហ៊ុនដល់អ្នកចូលរួមជិត ៤០០ នាក់ បានជ្រាបកាន់តែច្បាស់នាឱកាសនោះ អមដោយវត្តមាននៃតារាចម្រៀងដែលមានប្រជាប្រិយភាពអ្នកនាង សុគន្ធ និសា បានធ្វើឲ្យកម្មវិធីសម្ពោធក្រុមហ៊ុននេះកាន់តែសប្បាយជក់ចិត្ត និងពោរពេញដោយភាពរីករាយ។

តារាចម្រៀងអ្នកនាង សុគន្ធ នីសា

ដោយលោក Dr. Raymond យល់ឃើញថាការផ្តល់សេវាកម្មអចលនវត្តុ ដែលប្រកបដោយវិជ្ជាជីវៈមិនទាន់អាចបំពេញតម្រូវការរបស់ទីផ្សារអចលនវត្ថុនៅកម្ពុជាបាននៅឡើយ លោកសម្រចចិត្តបង្កើតនៅក្រុមហ៊ុន Prestige Homes (Cambodia) នេះដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងទីផ្សារអចលនវត្ថុក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Prestige Homes (Cambodia) គឺជាក្រុមហ៊ុនអចលនវត្ថុដែលអាចផ្តល់ជូនអតិថិជននូវគេហដ្ឋានក្នុងក្ដីសុបិន ការិយាល័យទំនើបទាន់សម័យ និងដីដែលមានទីតាំងល្អប្រសើរដែលអាចជួយសម្រេចបំណងប្រាថ្នារបស់អតិថិជនបាន ដោយមានការសហការពីដៃគូអចលនវត្ថុធំៗ​ និងមានកិត្តិនាមល្អៗជាច្រើន។

បុគ្គលិករបស់ Prestige Homes (Cambodia) ដែលប្រកបដោយជំនាញវិជ្ជាជីវៈនិងបានបំពាក់បំប៉នដោយអ្នកនាំមុខ និងដៃគូឆ្នើមក្នុងឧស្សាហកម្មអចលនវត្ថុតួយ៉ាងដូចជា Urban Village រង់ចាំបំពេញនូវតម្រូវការរបស់អតិថិជនដោយភាពកក់ក្តៅបំផុត។ ក្រុមហ៊ុនព្យាយាមផ្តល់ជូនអតិថិជននូវបទដ្ឋាននៃឧស្សាហកម្ម អចលនវត្ថុមិនដែលមាន និងលើសពីការរំពឹងទុកគ្រប់ពេលវេលា។

ពិធីសម្ពោធជាផ្លូវការក្រុមហ៊ុនអចលនវត្ថុ Prestige Homes
ពិធីសម្ពោធជាផ្លូវការក្រុមហ៊ុនអចលនវត្ថុ Prestige Homes
ពិធីសម្ពោធជាផ្លូវការក្រុមហ៊ុនអចលនវត្ថុ Prestige Homes

តើយើងអាចធ្វើបានដោយវីធីណា?

ដូចដែលបានបញ្ជាក់ហើយថា Prestige Homes (Cambodia) ត្រូវបានបង្កើតឡើងដើម្បីភាពអស្ចារ្យរបស់ខ្លួនជាមួយនឹងគោលបំណងច្បាស់លាស់ក្នុងការផ្តល់នូវអចលនវត្ថុល្អប្រណីត និងសេវាកម្មល្អគ្មានគូប្រជែងបាន ដែលធានាបាននូវការបំពេញតម្រូវការ និងសន្សំសំចៃពេលវេលាបានច្រើន ជាមួយនឹងធនធានសម្បូរបែបនៃអ្នកជំនាញ បណ្តាញ និងបទពិសោធន៍ពីទីផ្សារអចលនវត្ថុទាំងក្នុងស្រុក និងអន្តរជាតិ។ ក្រុមហ៊ុនឆ្លើយតបគ្រប់តម្រូវការអចលនវត្ថុរបស់អតិថិជន វិភាគ គ្រប់គ្រង លក់ ឬជួល ដោយអ្នកជំនាញវិជ្ជាជីវៈច្បាស់លាស់ និងបទពិសោធន៍ខ្ពស់ជាមួយនឹងតម្លៃល្អ ប្រសិទ្ធភាពខ្ពស់ ដោយមិនខ្ជះខ្ជាយពេលវេលារបស់អតិថិជន។

ពិធីសម្ពោធជាផ្លូវការក្រុមហ៊ុនអចលនវត្ថុ Prestige Homes
ពិធីសម្ពោធជាផ្លូវការក្រុមហ៊ុនអចលនវត្ថុ Prestige Homes

សម្រាប់ព័ត៌មានបន្ថែមរបស់ក្រុមហ៊ុន Prestige Homes (Cambodia) សូមចូលទៅក្នុង គេហទំព័រ www.prestigehomeskh.com ឬធ្វើការទំនាក់ទំនងផ្ទាល់មកកាន់លេខ៖០២៣ ៨៨៨ ៨០៧។ បុគ្គលិកយើងខ្ញុំរីករាយ និងស្វាគមន៍ទទួលទូរស័ព្ទរបស់លោកអ្នកដោយក្តីរីករាយបំផុត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]