បរទេស៖ កាលពីខែកុម្ភៈកន្លងទៅនេះ ដែលថ្ងៃកំណើតចូលវ័យ៥០ឆ្នាំ របស់តារាសម្តែងស្រីជើងចាស់នាង Jennifer Aniston គេបានប្រទះឃើញ កំពូលតារាសម្តែងប្រុស Brad Pitt មានវត្តមានស្ងាត់ៗនៅក្នុងពិធីជប់លៀងនោះ និងថែមទាំងបានជូនកាដូពិសេសដ៏មានតម្លៃដល់អតីតភរិយារូបនេះ ដែលជាផ្ទះវីឡាម៉ូតចាស់មួយ មានបន្ទប់គេង២ នៅក្នុងតំបន់ Beverly Hill ថែមទៀតផង។

គួរឲ្យដឹងថា កាលពីក្នុងឆ្នាំ២០០១ តារាប្រុស Brad Pitt និង តារាស្រី Jennifer បានទិញវីឡាមួយដែលមានតម្លៃ ១៣.១លានដុល្លារ ប៉ុន្តែបន្ទាប់ពីលែងលះគ្នា ពួកគេក៏បានលក់វាឲ្យលោក Jonathan Brooks ដែលជាអ្នកជំនួញម្នាក់ ក្នុងឆ្នាំ២០០៦។

Brad Pitt និង Jennifer កាលពីនៅស្វាមីភរិយាគ្នា

មិនថាយ៉ាងណា កាលពីអំឡុងពេលលក់ជម្រកកក់សែនកក់ក្តៅ និងជាកន្លែងដែលពោរពេញទៅដោយការចងចាំមួយនេះ មានធ្វើឲ្យនាង Jennifer ឈឺចាប់យ៉ាងខ្លាំង។

លើសពីនេះថែមទាំងមានប្រភពជិតដិតបានបង្ហើបឲ្យដឹងថា៖ «ការបាត់បង់ផ្ទះមួយនេះ គឺប្រៀបបីដូចជាបាត់បង់ក្តីសុបិន ដែលពួកគេខំសាងវាមកជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំដូច្នោះដែរ។ ហើយការលែងលះនេះ គឺពិតជារឿងដ៏ឈឺចាប់ណាស់ សម្រាប់នាង Jennifer និងជាការសោកស្តាយបំផុត ដែលនាងមិនបានទិញផ្ទះនោះពី Brad Pitt វិញ»។

ប៉ុន្តែបន្ទាប់ពីរយៈពេលជាច្រើនឆ្នាំកន្លងទៅ Brad Pitt ក៏បានសម្រេចចិត្តទិញយកផ្ទះវីឡានេះឲ្យនាងវិញ ក្នុងតម្លៃ៧៩លានដុល្លារអាមេរិក ដែលធ្វើឲ្យនាង Jennifer រំភើបចិត្តយ៉ាងខ្លាំងក្រៃលែង។

តួយ៉ាង យោងតាមការចុះផ្សាតរបស់កាសែតមួយ បានឲ្យដឹងថា តារាសម្តែងប្រុសវ័យ៥៥ឆ្នាំ លោក Brad Pitt និងនាង Jennifer Aniston ពួកគេទាំងពីរមានចិត្តដូចគ្នា ហើយក៏កាន់តែជិតស្និទ្ធគ្នាថែមទៀត បន្ទាប់ពីពួកគេបានលែងលះគ្នាជាថ្មីម្តងទៀត ជាមួយនឹងស្វាមីនិងភរិយាថ្មីរបស់ពួកគេ ពោលគឺនាង Jennifer បានលែងលះជាមួយនឹងស្វាមីថ្មីរបស់នាង គឺតារាសម្តែងប្រុសលោក Justin Theroux កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ចំណែកឯលោក Brad Pitt ក៏បានលែងលះគ្នាជាមួយនឹង កំពូលតារាសម្តែងស្រីអ្នកនាង Angelina Jolie កាលពីឆ្នាំទៅផងដែរ៕ 

ផ្ទះវីឡាម៉ូតចាស់ដែល Brad Pitt ទិញឲ្យ Jennifer វិញក្នុងថ្ងៃកំណើត
Brad Pitt និង Jennifer
Brad Pitt និង Jennifer
Brad Pitt និង Jennifer
Brad Pitt និង Angelina Jolie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]