ខេត្តកំពង់ធំ ៖ តាម​សច​ក្តី​រាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះ​ធម្មជាតិ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១៦​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៩ ខណៈ​មេឃ​ភ្លៀង​ផង ផ្គរ​ផង​លាយឡំ និង​ខ្យល់​កន្ត្រាក់​០១​លើក បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​រលំ​ផ្ទះ​០១​ខ្នង នៅ​តំបន់​អូរ​ធំ ស្ថិត​នៅ​ក្នុងភូមិ​រន្ទះ ឃុំ​ទំ​រីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ឈ្មោះ ចិន រិ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​ត្រូវ​បាន​ផ្ទះរ​លំបាក់​សង្កត់​លើ បណ្តាល​ឲ្យ​ស្លាប់ ចំណែក​ប្រពន្ធ​ឈ្មោះ បូ ស៊ី​ណាត អាយុ​៤២​ឆ្នាំ មានកូន​២​នាក់ ក្នុង​បន្ទុក មិន​មាន​គ្រោះ​អ្វី​នោះ​ទេ មានស្រុក​កំណើត​នៅ​ភូមិ​គ​ន្ធំ ឃុំ​ច្រនាង ស្រុក​បារាយណ៍ បច្ចុប្បន្ន​ទៅ​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ដែល​ខូចខាត​រលំ​ផ្ទះ​០១​ខ្នង​ទំហំ​៥​ម៉ែត្រ​គុណ ៧​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី រួម និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​ទៀត ។

ដោយ​មានការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែឧសភា​នេះ គេ​សង្កេត​ឃើញ លោក​ឡង គី​សឹង អភិបាលស្រុក​សណ្តាន់​បាន​នាំ​យក​នូវ​អំណោយ​របស់​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​សណ្តាន់​ចុះ​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​កន្លែង​កើតហេតុ ដើម្បី​ចូលរួម​រំលែក​ទុក្ខ ដែល​មាន​សម្ភារៈ និង​ថវិកា​មួយ​ចំនួន​ជូន​ដល់​ក្រុម​គ្រួសារ​នៃ​សព ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]