ខេត្តកោះកុង ៖ ពាក់ព័ន្ធ​ករណីលើ​​ប្រទះ​ឃើញ​​​វ៉ាលិសចំនួន​៤​ បានប្លុង​ចោលនៅ​លើចិញ្ចើមផ្លូវនោះ ​​សមត្ថ​កិច្ច​​​បើក​ពិនិត្យនិងឆែកឆេរក្នុងវ៉ាលិស ​គឺ​ឃើញ​មាន​តែខោអាវ ​គ្រឿងសម្អាងរបស់មនុស្ស​ស្រី ​និង​ឃើញ​មាន​អត្តសញ្ញាណប័ណ្ណបុរសជនជាតិចិនម្នាក់​ផងដែរ ដោយមិនមាន​របស់អ្វី​ដែលអាច​បង្ក​គ្រោះ​ថ្នាក់​នោះ​ទេ ​នៅ​​វេលារសៀលថ្ងៃទី​០២ ឧសភា នេះ​ បន្ទាប់ពី​កម្លាំងបាន​​សម្រេច​គាស់សោ​វ៉ាលិសទាំង៤​ឆែក​ឆេរ​រួច​មក​។ អ្វីដែល​កត់សម្គាល់ គឺ​បានបង្កការភ្ញាក់​ផ្អើលដល់ប្រជាពលរដ្ឋយ៉ាង​ខ្លាំង ដោយនាំគ្នា​មក​ចោម​មើល​គ្រប់គ្នា និងឆ្ងល់​ភ្លេចឬក៏ធ្វើភ្លេច​វាលិសទាំង៤នេះ ។

គួរបញ្ជាក់ថា ពលរដ្ឋម្នាក់​បាន​​​ប្រទះឃើញវ៉ាលីសទាំង៤ ​ក៏ធ្វើឱ្យបង្កការភ្ញាក់​ផ្អើ​លដល់​សមត្ថកិច្ច​ ​តាំងពី​វេលា​ម៉ោង​០៦ និង​២៥នាទីព្រឹក​មកម្ល៉េះ ត្រង់ចំណុច​លើចិញ្ចើមផ្លូវ​ក្បែរ​របងភូមិគ្រឹះលោកស្រីអភិបាល​ខេត្តកោះកុង ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដោយ​ភ្លាមៗគ្រប់គ្នា​​បាន​ខ្លាច សង្ស័យ​​មានវត្ថុអ្វី​មួយ​នៅ​​ក្នុង​​វ៉ាលីស​ដែលវា​អាចបង្កគ្រោះថ្នាក់​ដល់​មនុស្សបាន ​​។

មកទល់រសៀលថ្ងៃដដែល សមត្ថកិច្ច​កំពុងស្រាវជ្រាវ​រកម្ចាស់​វ៉ាលីសទាំង៤នេះបន្ត ។​

​ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តទៀត ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]