អាមេរិក៖ គ្រាន់តែបើកឆាកខែថ្មីថ្ងៃទី១ ឧសភា ភ្លាម ក្រុមចម្រៀងនារីដ៏កំពុងតែមានប្រជាប្រិយភាព Blackpink ក៏បានបន្តធ្វើការព្រឹត្តិការណ៍ប្រគុំតន្រ្តីរបស់ខ្លួនភ្លែត នៅឯទីក្រុង Newark សហរដ្ឋអាមេរិក ដែលអ្នកគាំទ្របានសម្រុកទិញ សំបុត្រចូលទស្សនាជាង១៥,០០០ សំបុត្រខ្ទេចគ្មានសល់ ដើម្បីបានចូលមកទស្សនា ការសម្តែងដ៏អស្ចារ្យរបស់ស្រីស្រស់ទាំង៤ដួងនេះ។

ប៉ុន្តែមិនថាយ៉ាងណា ការប្រគំតន្រ្តីកាលពីយប់នេះ គឺគួរឲ្យមានភាពភ្ញាក់ផ្អើលខ្លាំង ជាងសព្វមួយដង រហូតធ្វើឲ្យអ្នកគាំទ្រស្ទើរមិនទប់ខ្លួនមិនជាប់ ដោយសារតែវត្តមានរបស់ តារាចម្រៀងស្រីលំដាប់ពិភពលោក Dua Lipa បានឡើងមកពញ្ញាក់អារម្មណ៍អ្នកគាំទ្រ សម្តែងជាមួយនឹងក្រុម Blackpink នៅក្នុងបទ «Kiss and Make Up» ដែលមិនធ្លាប់កើតឡើងពីមុនមក។

ដូចដែលប្រិយមិត្ត បានឃើញនៅក្នុងវីដេអូខាងក្រោមនេះ អ្នកគាំទ្រដែលបានចូលរួមទស្សនាទាំងអស់ បានភ្ញាក់ផ្អើលនិងស្រែកយ៉ាងខ្លាំង បន្ទាប់ពី Dua Lipa បានបង្ហាញវត្តមាននៅលើឆាក។ ហើយស្រីស្រស់ទាំង៥ដួងនេះ ក៏បានសម្តែងរាំច្រៀងនៅលើឆាកជាមួយគ្នា យ៉ាងសប្បាយរីករាយ និងជាពេលវេលាដ៏គួរឲ្យរំភើបបំផុតមិនអាចនឹងបំភ្លេចបានផងដែរ។

គួរបញ្ជាក់ផងដែរ ចាប់តាំងពី Dua Lipa និង Blackpink បានសហការចេញចម្រៀងរួមគ្នាបទ «Kiss And Make Up» មក នេះគឺជាលើកទី១ហើយ ដែលពួកគេទាំងមានឱកាសបានសម្តែងបទនេះជាមួយគ្នា ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ Dua Lipa ថែមទាំងជាអ្នកស្ម័គ្រចិត្តដោយផ្ទាល់ដោយខ្លួនឯង មកសម្តែងវានៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីផ្ទាល់ខ្លួនរបស់ Blacpink ថែមទៀងផង៕

Dua Lipa និង Blackpink សម្តែងបទ «Kiss and Make Up» ជាមួយគ្នាលើកដំបូង

ការប្រគំតន្រ្តីផ្ទាល់ខ្លួនរបស់ Blackpink នៅទីក្រុង Newark
ការប្រគំតន្រ្តីផ្ទាល់ខ្លួនរបស់ Blackpink នៅទីក្រុង Newark
ការប្រគំតន្រ្តីផ្ទាល់ខ្លួនរបស់ Blackpink នៅទីក្រុង Newark

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]