ភ្នំពេញ៖តារាសម្ដែងស្រីវ័យក្មេង កញ្ញា ស៊ីន យូប៊ីន ដែលមានប្រិយមិត្តជាច្រើនបានស្គាល់ថាជាតារាដែលមាន សមត្ថភាពសម្ដែង របស់ នាង តាមរយៈការសម្ដែងរឿងជាច្រើន នាពេលកន្លងមក មិនថាជារឿង ក្នុងស្រុក ឬក្រៅប្រទេសនោះទេ សុទ្ធតែទទួលបានការគាំទ្រទាំងអស់។

ក្នុងនោះផងដែរ តារាសម្ដែងស្រីវ័យក្មេងរូបនេះ មិនត្រឹមតែ មានប្រជាប្រិយភាព ខាងសម្ដែងនោះទេ សូម្បីតែការបកស្រាយបទចម្រៀង នឹងការតុបតែងខ្លួន ក៏ទទួលបានការពេញនិយម ពីសំណាក់មិត្តៗយុវវ័យ ក្នុងពេលបច្ចុប្បន្ននេះផងដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ កញ្ញា ស៊ីន យូប៊ីន ក៏បានបង្ហោះរូបភាពជាច្រើននៅលើគណនី ហ្វេសប៊ុកផ្លូវការរបស់នាង ទទួលបានចាប់អារម្មណ៍ខ្លាំងមែនទែនពីបណ្ដាអ្នកគាំទ្រ របស់ខ្លួន ។ ជាមួយគ្នានោះដែរ អ្វីដែលមានការចាប់អារម្មណ៍ខ្លាំង នោះគឺ គ្រប់រូបថតដែល តារាសម្ដែងស្រីកំពុងទទួលបានការពេញនិយមរូបនេះ បានបង្ហោះនោះ ពិតជាស្រស់ស្អាតប្លែកខ្លាំង ជាមួយស្ទាយ៍ក្នុងតុបតែងខ្លួន បែបពណ៌ផ្កាឈូក មើលទៅពិតជាទាក់ទាញតែម្ដង។

គួររម្លឹកផងដែរថា ស្ទើរតែគ្រប់រូបទាំងអស់របស់ កញ្ញា ស៊ីន យូប៊ីន ដែលបានបង្ហោះនាពេលកន្លងមក សុទ្ធតែទទួលបានការពេញនិយមពីសំណាក់មិត្តៗយុវវ័យ យ៉ាងខ្លាំង ទាំងការផាត់មុខ នឹងស្ទាយ៍សម្លៀកបំពាក់ របស់នាង ទាំងអស់៕

តោះដើម្បជ្រាបច្បាស់ ទៅទស្សនាទាំងអស់គ្នា៖  

កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន