ចិន៖ ថ្មស្តាឡាក់ទីតរាប់លានឆ្នាំ បែរជាត្រូវបានបំផ្លាញដោយសារតែភ្ញៀវទេសចរចិន ៣រូបតែមួយពព្រិចភ្នែកទៅវិញ។

យោងតាមវីដេអូសុវត្ថិភាពពីរូងភ្នំក្រោមដី Yishui Natural Underground Gallery នៅក្នុងខេត្តសានដុងបានបង្ហាញថា កាលពីថ្ងៃទី២១ ខែមេសាកន្លងទៅនេះ មានបុរសវ័យកណ្តាល ៣នាក់បានយកដុំថ្ម វាយបំបែកនិងបានលួចយកថ្មស្តាឡាក់ទីតនៅក្នុងរូងភ្នំ ដើម្បីយកវាទុកជាវត្ថុអនុស្សាវរីយ៍។

ថ្មស្តាឡាក់ទីតរាប់លានឆ្នាំនេះ ត្រូវបានគេដាក់ឈ្មោះថា «Pair of Lovebirds ឬក៏បក្សីស្នេហ៍មួយគូ» ប៉ុន្តែបែរជាត្រូវបានបំផ្លិចបំផ្លាញ ព្រោះតែហេតុផលអាត្មានិយមរបស់ខ្លួនទៅវិញ។

យ៉ាងណាមិញ ប៉ូលិសបានចាប់ខ្លួនភ្ញៀវទេសចរចិនទាំងនោះបាន ២នាក់ ហើយមួយនាក់ទៀតកំពុងតែរត់គេចខ្លួនពីសមត្ថកិច្ច។

បន្ថែមពីនេះទៀត យើងពុំទាន់ដឹងច្បាស់ថាតើពួកគេនឹងទទួលបានទោសអ្វីពីការបំផ្លិតបំផ្លាញថ្មស្តាឡាក់ទីតរាប់លានឆ្នាំនេះទេ។

ដូច្នេះ មិនថាជាជនជាតិណានោះ ពុំគួរណាទៅបំផ្លិចបំផ្លាញរបស់បុរាណ ឬក៏របស់ធម្មជាតិណាមួយនោះទេ ដើម្បីទុកវាឱ្យក្មេងជំនាន់ក្រោយបានមើលផង។ បើម្នាក់ៗសុទ្ធតែអាត្មានិយមគ្រប់ៗគ្នានោះ របស់បុរាណ ឬក៏បេតិកភណ្ឌដែលដូនតាបន្សល់ទុកនោះ ច្បាស់ជារលាយជាក់ជាពុំខាន៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

សកម្មភាពភ្ញៀវទេសចរចិនវាយបំបែកយកថ្មស្តាឡាក់ទីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]