ភ្នំពេញ៖ បច្ចុប្បន្ននេះជីវិតរបស់តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងគង់ ចាន់ស្រីមុំ កាន់តែមានជីវិតកាន់តែហាយសូរ កាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែលជីវិតគ្រួសារ របស់នាងក៏មានសុភមង្គលខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ។

បើនិយាយពីសម្រស់ ក៏ដូចជាស្ទាយ៍តែងខ្លួន របស់អ្នកម្តាយសម័យថ្មីរូបនេះ រាល់ពេលចូលរួមកម្មវិធីម្តងៗ ឃើញថានាងតែងតែស្អាតជាប្រចាំ មិនថាការផាត់មុខ ឬតែងខ្លួននោះទេ។ តែអ្វីដែលកាន់តែពិសេសនោះគឺ នាងបានធ្វើខ្លួន អបជាមួយនឹងគ្រឿងពេជ្រ ទាំងឈុតៗដ៏ចែងចាំង និងមានតម្លៃថ្លៃ។

ជាក់ស្តែងកាលពីយប់មិញនេះ នាងបានធ្វើការតែងខ្លួនយ៉ាងស្រស់សោភា ក្នុងឈុតយ៉ាងស្រស់ស្អាត​អបជាមួយនឹងគ្រឿងអលង្ការជាឈុត យ៉ាងស៊ីវិល័យគួរឲ្យចាប់អារម្មណ៍។

មិនត្រឹមតែប៉ុណ្ណោះ គ្រាន់តែឈុតខ្សែ.ករបស់នាង មានតម្លៃ១ម៉ឺនដុល្លារឯណោះ រីឯកងដៃវិញ ក៏មិនក្រោមពាន់ដុល្លារនោះដែរ។ ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រជាច្រើនសរសើរដល់នាង ដែលតែងតែលេងខ្លួនប្លែក ស្អាត និងមិនមើលទៅជាន់គ្នាសោះ ដោយសារតែនាងចេះតុបតែងខ្លួន ជាមួយនឹងគ្រឿងលម្អបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

អ្នកនាងគង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
ឈុតគ្រឿងអលង្ការរបស់គង់ ចាន់ស្រីមុំ
ឈុតគ្រឿងអលង្ការរបស់គង់ ចាន់ស្រីមុំ
ឈុតគ្រឿងអលង្ការរបស់គង់ ចាន់ស្រីមុំ
តម្លៃឈុតគ្រឿងអលង្ការរបស់គង់ ចាន់ស្រីមុំ
តម្លៃឈុតគ្រឿងអលង្ការរបស់គង់ ចាន់ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ