ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែមេសាថ្មីៗនេះ បុគ្គលិកជាច្រើននាក់នៅហាងកាហ្វេ E&M ដែលជាហាងកាហ្វេដ៏ពេញនិយមមួយ ក្នុងទីក្រុងភ្នំពេញ បាននាំគ្នាធ្វើការងាស្ម័គ្រចិត្តជួយសង្គម ដោយប្រមូលគ្នាចុះទៅសម្អាតបរិស្ថាន ធ្វើការរើសសម្រាមយ៉ាងស្អាត ក្នុងទីក្រុងភ្នំពេញម្តុំទីកន្លែងសក្ការបូជាព្រះអង្គដង្កើ មុខព្រះបរមរាជវាំង។ 

បុគ្គលិកហាងកាហ្វេ E&M

យ៉ាងណាមិញ សម្រាប់ការងារស្ម័គ្រចិត្តជួយសង្គមក្នុងការរើសសម្រាមនេះផងដែរ គឺ ហាងកាហ្វេ E&M ក៏ដូចជាបុគ្គលិកដែលធ្វើការនៅទីនោះ បានធ្វើឡើង ក្រោយប្រធានបទ “ទីក្រុងស្អាតគ្មានសម្រាមផ្តើមចេញពីខ្ញុំ” ក្នុងន័យចង់ឲ្យទីក្រុងភ្នំពេញមានភាពស្រស់បំព្រង ដោយគ្មានកាកសំណល់កខ្វក់ ក៏ដូចជាចង់ដាស់តឿនដល់អ្នកចោលសម្រាមគ្មានសណ្តាប់ធ្នាប់មួយចំនួន ឲ្យងាកមកគិតគូអំពីបរិស្ថាន។

គួរបញ្ជាក់ដែរថា ការងារនេះមិនមែនជាការងារធំដុំអ្វីនោះទេ ក៏ប៉ុន្តែវាគ្រាន់តែជាសារក្រើនរម្លឹក ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ នៅពេលឃើញក្រុមការងារចុះមកជួយប្រមូលសម្រាមបែបនេះ ពួកគាត់នឹងចេះភ្ញាក់រលឹក បញ្ឈប់ទំលាប់ចោលសម្រាមពាសវាលពាសកាល តទៅទៀត។ ម៉្យាងវិញទៀត នេះមិនមែនជាលើកទីមួយដែលហាងកាហ្វេដ៏ពេញនិយមនេះ ធ្វើការងារស្ម័គ្រចិត្តជួយសង្គមនោះទេ ព្រោះកន្លងមក ពួកគេបានចុះជួយការងារសង្គមយ៉ាងច្រើនដូចជា ជួយចែកអំណោយឲ្យអ៊ុំៗចាស់ជរា ដែលជាអ្នករត់ស៊ីក្លូ ជាដើម។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងពេលខាងមុខ ហាងកាហ្វេ E&M នឹងមានគម្រោងបន្ថែម ក្នុងការចុះជួយការងារស្ម័គ្រចិត្តជាច្រើនទៀត ដើម្បីជួយដល់សង្គម ក៏ដូចជាបរិស្ថានផងដែរ៕ 

បុគ្គលិកហាងកាហ្វេ E&M
បុគ្គលិកហាងកាហ្វេ E&M
បុគ្គលិកហាងកាហ្វេ E&M
បុគ្គលិកហាងកាហ្វេ E&M
បុគ្គលិកហាងកាហ្វេ E&M
បុគ្គលិកហាងកាហ្វេ E&M
បុគ្គលិកហាងកាហ្វេ E&M
បុគ្គលិកហាងកាហ្វេ E&M
បុគ្គលិកហាងកាហ្វេ E&M

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]