ភ្នំពេញ៖ បច្ចុប្បន្ននេះឃើញថា តារាចម្រៀងកញ្ញាចំរើន សុភ័ក្រ កាន់តែមានភាពមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈ រហូតធ្វើឲ្យនាងទទួលបានភាពជោគជ័យខ្លាំង មានផ្ទះ និងបើកហាងផ្ទាល់ខ្លួនកាលពីប៉ុន្មានកន្លងទៅនេះ។

មិនបានប៉ុន្មានផង តារារូបនេះក៏បានជួបទុក្ខនៅក្នុងចិត្ត ព្រោះតែលោកឪពុកជាទីស្រលាញ់របស់ខ្លួន បានចូលមន្ទីរពេទ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងស្ថានភាពគួរឲ្យបារម្ភ ដោយមានបណ្តាអ្នកគាំទ្រជាច្រើនបារម្ភ និងបានសួរនាំពីស្ថានភាពឪពុកនាងជាច្រើន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងក៏បានធ្វើការបង្ហោះសារដ៏ខ្លី ប្រាប់ទៅកាន់អ្នកគាំទ្រ ជាមួយនឹងស្ថានភាពរបស់លោកឪពុកខ្លួន ដែលនាងបានរៀបរាប់ថា៖«ពុកខ្ញុំបានធូរស្បើយច្រើនហើយ អរគុណបងប្អូនសម្រាប់ការជូនពរ»។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើប និងសប្បាយចិត្ត ក្រោយឪពុកជាទីស្រលាញ់របស់នាង ហាក់បានធូរស្បើយពីជំងឺវិញ ត្រឹមរយៈពេលដ៏ខ្លី ក្រោយបានឆ្លងកាត់ការព្យាបាលជាច្រើនថ្ងៃកន្លងទៅនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ និងគ្រួសារ
ចំរើន សុភ័ក្រឪពុកកំពុងឈឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចំរើន សុភ័ក្រ