ភ្នំពេញ៖ តារាសម្ដែងនិងតារាចម្រៀង អ្នកនាង​ ទូច ស្រីល័ក្ខ ហាក់បីដូចជា មានភាពមមាញឹកខ្លាំងក្នុងអាជីពសិល្បៈ ក្រោយបាត់មុខ មួយរយៈធំរួចមក។ ថ្មីៗនេះ គេឃើញតារារូបនេះ ចាប់យកការច្រៀងបទចម្រៀងបែប Original Song ដោយមិនមានការចម្លងពី ប្រទេសដទៃប្រចាំផលិតកម្មមួយ។

ដោយហេតុនេះហើយ គេសង្កេតឃើញថា នាង មានការរវល់ច្រើន សឹងតែរកពេលដកឃ្លាមិនរួច។ ប៉ុន្តែផ្ទុយទៅវិញ តារារូបនេះ នៅតែអាចបំពេញមុខងារ ជាម្ដាយព្រមទាំង ប្រពន្ធល្អបានដដែល។ តាមរយៈគណនីហ្វេសប៊ុករបស់ ស្រីល័ក្ខ តែងតែបង្ហោះនូវ រូបភាពគ្រួសារដែលមើលទៅ ពោរពេញដោយសុភមង្គល។

ថ្មីៗនេះ នាងបានបង្ហាញនូវវីដេអូមួយ ដែលបង្ហាញពីការស្រលាញ់ របស់កូនប្រុសមានចំពោះនាង។ តាមន័យនោះ តារារូបនេះ បានរៀបរាប់ថា កូនប្រុសរបស់នាងសុខចិត្តចំណាញពេលវេលា ចាំរូបនាងត្រឡប់មកពីច្រៀងវិញ ដោយមិនព្រមគេងនោះឡើយ ដោយដឹងថាម្ដាយទៅបំពេញការងារហត់។ ស្របពេលនោះដែរ ស្រីល័ក្ខ មានអារម្មណ៏រំភើប និងរីករាយយ៉ាងខ្លាំង នូវទង្វើកូនប្រុស បានធ្វើមកលើខ្លួន៕

ទស្សនាវីដេអូខាងក្រោម៖

ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ​ និង កូនប្រុស
ទូច ស្រីល័ក្ខ និង កូនប្រុស
ទូច ស្រីល័ក្ខ និង កូនប្រុស
ទូច ស្រីល័ក្ខ និង គ្រួសារ
ទូច ស្រីល័ក្ខ និង គ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ