ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានស្គាល់រួចមកហើយពីតារាបង្ហាញម៉ូតស្រី និងជាអតីតបវរកញ្ញា Miss Universe កម្ពុជា២០១៨ កញ្ញារឿន ណាត ជាក់ជាមិនខានព្រមទាំងទទួលបានការគាំទ្រនិងប្រជាប្រិយភាពខ្លាំងមែនទែន។

ជាមួយគ្នានេះដែរ កញ្ញារឿន ណាត គេសង្កេតឃើញថាហាក់បីជាមានសន្ទុះទីផ្សារសិល្បៈខ្លាំងមែនទែន នាពេលកន្លងមក ទាំងការដើរម៉ូត និងការសម្ដែងផ្សេងៗទៀត គេតែងសង្កេតឃើញថាមានវត្តមានរបសនាង ជានិច្ច។ ក្នុងនោះផងដែរ បើយើងងាកទៅមើលសម្រស់របស់ អតីតបវរកញ្ញា Miss Universe កម្ពុជា២០១៨ កញ្ញា រឿន ណាត វិញពីមួយថ្ងៃទៅមួយថ្ងៃ កាន់ឃើញថាប្លែក។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់កញ្ញា រឿន ណាត បានបង្ហោះរូបភាពជាច្រើន ធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួន ជាមួយការតុបតែង ខ្លួន ដោយមើលទៅដូចជា រាជនី ពិតៗតែម្ដង។

យ៉ាងណាមិញ ក្រោយពីមានការបង្ហោះរូបភាព ទាំងអស់នេះហើយ គេសង្កេតឃើញថាមានការស៊ែរ យ៉ាងច្រើនពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ជាមួយនឹងការសរសើរថា ស្អាត គ្រប់ៗគ្នា៕

កញ្ញារឿន ណាត
កញ្ញារឿន ណាត
កញ្ញារឿន ណាត
កញ្ញារឿន ណាត
កញ្ញារឿន ណាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត