ភ្នំពេញ៖ រស់នៅសាងសុភមង្គលជាមួយគ្នា អស់ពេលជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែឃើញថាជីវិតគ្រួសាររបស់តារាសម្តែងស្រីជើងចាស់ អ្នកនាងកែវ ស្រីនាង កាន់តែមានសុភមង្គល នឹងគ្នាខ្លាំងឡើងគួរឲ្យកត់សម្គាល់។

ជាក់ស្តែង កាលពីយប់មិញនេះដែរ តារាស្រីរូបនេះ បានធ្វើឲ្យស្វាមី ក៏ដូចជាគ្រួសារទាំងមូលមានក្តីសុខ និងស្នាមញញឹមយ៉ាងខ្លាំង ក្រោយនាងបានធ្វើការរៀបចំពិធីខួបកំណើត ជូនស្វាមីជាទីស្រលាញ់របស់ខ្លួន ជាមួយនឹងការញុំាអាហារ ជួបជុំគ្នាជាមួយនឹងគ្រួសារ។

ទោះបីជាធ្វើឡើង យ៉ាងសាមញ្ញា មិនធំដុំយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាគ្រួសាររបស់នាងពោរពេញដោយ សុភមង្គល និងស្នាមញញឹមយ៉ាងខ្លាំង នៅពេលបានជួបជុំគ្នានៅក្នុងថ្ងៃដ៏ពិសេស ធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់នាងគ្រប់គ្នា ក្រោយបានឃើញសកម្មភាពបែបនេះ។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនក្រោយពីបានឃើញបែបនេះ មិនត្រឹមតែលួចសរសើរនោះទេ ពូកគេក៏បានឆ្លៀតពេលជូនពរដល់គ្រួសារ និងស្វាមីរបស់នាង នៅក្នុងថ្ងៃកំណើតដ៏ពិសេសមួយនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កែវ ស្រីនាង និងស្វាមី
កែវ ស្រីនាង ក្នុងថ្ងៃកំណើតស្វាមី
កែវ ស្រីនាង ក្នុងថ្ងៃកំណើតស្វាមី
កែវ ស្រីនាង ក្នុងថ្ងៃកំណើតស្វាមី
ខួបកំណើតស្វាមីកែវ ស្រីនាង
ខួបកំណើតស្វាមីកែវ ស្រីនាង
ខួបកំណើតស្វាមីកែវ ស្រីនាង
ខួបកំណើតស្វាមីកែវ ស្រីនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ស្រីនាង