ភ្នំពេញ៖ប្រាកដជាមានប្រិយមិត្តជាច្រើនបានស្គាល់ពីតារាចម្រៀងប្រុស ពោរពេញទៅដោយមនោសញ្ចេតនា និងជាជើងឯកលេខ ១ I am a singer Cambodia លោក ដួង វីរៈសិទ្ធ ជាក់ជាមិនខាន។ ជាមួយគ្នានេះដែរ តារាចម្រៀងប្រុសពោរពេញទៅសមត្ថភាព តែងនិពន្ធបទចម្រៀងរូបនេះ ទទួលបានការគាំទ្រពីសំណាក់មិត្តៗយុវវ័យ ក៏ដូចជា ពុក ម៉ែ បងប្អូន យ៉ាងខ្លាំងជាមួយនឹង ការបកស្រាយបទចម្រៀងរបស់ លោក ដួង វីរៈសិទ្ធ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ គេសង្កេតឃើញមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីអ្នកគាំទ្ររបស់ ខ្លួន ក្រោយពីបានឃើញការបង្ហោះរូបភាពមួយរវាង លោក ដួង វីរៈសិទ្ធនិងប្អូនប្រុស យឿន ពិសី នៅលើគណនីផ្លូវការរបស់ខ្លួន។

អ្វីដែលធ្វើឲ្យ មានការចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺលោក ដួង វីរៈសិទ្ធ ដែលជាម្ចាស់បទចម្រៀង «ប្រុសចិត្តខ្មៅនេះសមតែស្លាប់»រូបនេះ បានសរសេរក្នុងការបង្ហោះនោះថា៖ «ប្អូន យឿន ពិសី ចង់មានបទចម្រៀងដែលជារបស់ខ្លួនឯងផ្ទាល់ថ្ងៃនេះបងនឹងបំពេញបំណងប្អូន បងនឹងចំណាយពេលវេលា2ថ្ងៃពេញ..ដើម្បីនិពន្ធបទថ្មីនិងសម្រួលតន្ត្រីជូនប្អូនដោយក្តីស្រលាញ់តស៊ូឡើងប្អូន...»

ទាំងនេះ ស្ដែងឲ្យឃើញថា លោក ដួង វីរៈសិទ្ធ ពិតជាមានចិត្តធំទួលាយណាស់ សុខចិត្តចំណាយពេលវេលាដ៏មានតម្លៃរបស់ ខ្លួន ធ្វើឲ្យប្អូនប្រុស យឿន ពិសី មានបទចម្រៀងផ្ទាល់ខ្លួន៕

ដួង វីរៈសិដ្ឋ
ដួង វីរៈសិដ្ឋ
ដួង វីរៈសិដ្ឋ
ដួង វីរៈសិដ្ឋ
ដួង វីរៈសិដ្ឋ
ដួង វីរៈសិដ្ឋ
ដួង វីរៈសិដ្ឋ និងប្អូន យឿន ពិសី
សំណេររបស់ លោក ដួង វីរៈសិដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ