ខេត្តកែប ៖ មែកឈើ​ដ៏​ធំ​មួយ​បាន​បាក់​សង្កត់​លើ​ខ្ទម​អ្នកតា​ក្រហម​ក រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​នៅ​មិន​ទាន់​យក​ចេញ​នៅឡើយ​ទេ ​។​

តាម​ប្រភព​ពី​ស្ត្រី​ម្នាក់ឈ្មោះ​មិ​ល មុំ អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប បានប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា កន្លង​ទៅ​នេះ​ថា មែកឈើ​ធំ​មួយ​មែក​បាន​បាក់​សង្កត់​ទៅ​លើ​ខ្ទម​អ្នកតា​ក្រហម​.​ក ជាប់​ផ្លូវ​ចូល​ទៅ​ក្រុមហ៊ុន​បក​សាច់​ក្ដាម​តាំងពី​មុន​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ រហូត​មក​ដល់​ពេល​នេះ​ក៏​នៅ​តែ​អាជ្ញាធរ​មិន​ទាន់​ស្ទូច​យក​មែកឈើ​ធំ​នោះ​ចេញ​នៅឡើយ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ដែល​មែកឈើ​បាក់​សង្កត់​លើ​ខ្ទម​អ្នកតា​ក្រហម​.​ក និង​គ្រប​លើ​ផ្លូវ​បេតុង ហើយ​គាត់​បាន​ទាក់ទង​ទៅ​អាជ្ញាធរ​អោយ​ជួយ​យក​មែកឈើ​ដែល​សង្កត់​លើ​ខ្ទម​អ្នកតា​នោះ​ចេញ​ដែរ តែ​មិន​ទាន់​ឃើញ​អាជ្ញាធរ​ចុះ​មក​ដោះស្រាយ​នៅឡើយទេ ​។

តាម​ប្រភព​ដដែល​បាន​រៀបរាប់​ប្រាប់​ថា ខ្ទម​អ្នកតា​ក្រហម​.​ក​នេះ គឺ​ត្រូវ​បាន​ថែ​មើល​តាំងពី​ឪពុក​របស់​គាត់​នៅ​រស់​មក​ម្ល៉េះ តែ​ឥឡូវ​ឪពុក​របស់​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ ប៉ុន្តែ​សព្វ​ថ្ងៃនេះ​គាត់​ជា​កូន​បាន​បន្ត​មើលថែ​រក្សា​ខ្ទម​អ្នកតា​ក្រហម​.​ក​ដូច​ឪពុក​ដែរ ព្រោះតែ​ទទួល​បាន​សេចក្តីសុខ​រហូត​មក ។

តាម​ប្រភព​ដដែល​បាន​រៀបរាប់​ប្រាប់​បន្ត​ទៀត​ថា មែកឈើ​ដ៏​ធំ​មួយ​នេះ​បាន​បាក់ ដោយ​អត់​មាន​ភ្លៀង​ខ្យល់​អ្វី​នោះ​ទេ និង​បណ្តាល​ឱ្យ​មនុស្ស​២​នាក់​បាន​រង​របួស​ពេល​ដែល​មែកឈើ​បាក់ និង​អ្នក​ជិះ​ម៉ូតូ​ក៏​បាន​ជិះ​បុក​មែកឈើ​នេះ​ផង​ដែរ ។

ស្ត្រី​ឈ្មោះ​មិ​ល មុំ ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​ចុះ​មក​ស្ទូ​ច​យក​មក​មែកឈើ​ដ៏​ធំ​មួយ​នេះ​ចេញពី​ខ្ទម​អ្នកតា ព្រោះ​អ្នកតា​បានអោយ​ប្រផ្នូល​អាក្រក់​ដល់​អ្នក​ភូមិ​កែប ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]