រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​បារាំង​ស្រលាញ់​ភេទ​ដូច​គ្នា​ម្នាក់ បាន​ស្លាប់​បាត់បង់​ជី​វីត បន្ទាប់​ពី​ស្ថិត​នៅ​ជាមួយ​បុរស​ម្នាក់​ទៀត​ក្នុង​បន្ទប់​ជួល​ជាមួយ​គ្នា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំ​ណុ​ផ្ទះ​ជួល​លេខ​៤៩ ជាន់​ទី​១ ផ្លូវ​លេខ VT១៣ ក្នុងភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ​។

បុរស​ជនជាតិ​បារាំង​រូប​នោះ​ត្រូវ​បាន​សមត​ត្ថ​កិច្ច​ឱ្យ​ដឹង​ថា ឈ្មោះ RADIER FRDERIC ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ ជា​ជនជាតិ​បារាំង មុខរបរ​ជា​វិស្វករ​ផ្នែក​អគ្គិសនី ស្នាក់​នៅផ្ទះ​ជួល​ខាងលើ​។

បើ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ឈួ​ន គង់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ មាន​លំនៅ​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ម៉ោង​ប្រមាណ​៨​ព្រឹក ខ្លួន​បាន​ធ្វើ​ដំណើរ​ទៅ​បន្ទប់​ជួល​របស់​ជនជាតិ​បារាំង​នោះ ស្រាប់តែ​ប្រទះ​បុរស​ម្នាក់​នៅ​ក្នុង​បន្ទប់​នោះ​ដែរ​។ក្រោយមក​បុរស​នោះ​ក៏​ចេញ​ទៅ​បាត់​ទៅ ស្រាប់តែ​ជនជាតិ​បារាំង​រូប​នោះ​មិន​ស្រួលខ្លួន និង​ប្រកាច់​ត្រដរខ្យល់​។

តាម​បុរស​រូប​នោះ​ឱ្យ​ដឹង​ទៀត​ថា ភ្លាម​ៗ​ខ្លួន​ក៏​រត់​មក​ប្រាប់​ម្ចាស់ផ្ទះ​នាំ​គ្នា​ទៅ​មើល និង​បាន​ទាក់ទង​ហៅ​រថយន្ត​សា​ម៉ុ​យ​ប្រុង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉េ​ត តែ​គ្រូពេទ្យ​ថា ស្លាប់​បាត់​ទៅ​ហើយ ។

តាម​ឈ្មោះ​ឈួ​ន គង់ បានឱ្យ​ដឹង​ទៀត​ថា ខ្លួន​ធ្លាប់​ស្គាល់​ជនជាតិ​បារាំង​ប​ឡ​ប្រមាណ​១​ឆ្នាំ​មក​ហើយ ធ្លាប់​ចេញ​-​ចូល និង​ប្រើប្រាស់​របស់របរ​ជាមួយ​ជនជាតិ​បារាំង​នោះ​។ កន្លង​មក ជនជាតិ​ជាតិ​បារាំង​នោះ​ជា​មនុស្ស​​ដែល​ស្រលាញ់​ប្រុស​ដូច​គ្នា ហើយ​មាន​សង្សា​ជា​ប្រុស​ម្នាក់​ដែល​ធ្លាប់​ដេក​ជាមួយ​គ្នា​នៅ​លើ​ផ្ទះ​នោះ ។ ទោះបីជា​យ៉ាងណា​ឈ្មោះ​ឈួ​ន គង់ បាន​បដិសេធ​ឱ្យ​ដឹង​ថា ខ្លួន​ពុំដែល​បាន​ដេក​ជាមួយ​ជនជាតិ​បារាំង​នោះ​ទេ​។

នៅ​ព្រឹក​នោះ​ម្ចាស់ផ្ទះ​ក៏​បាន​រាយការណ៍​ប្រាប់​នគរបាល​មូលដ្ឋាន ទាក់ទង​នគរបាល​ជំនាញ​ចុះ​ត្រួតពិនិត្យ ហើយ​នៅ​ក្នុង​បន្ទប់​សមត្ថកិច្ច​រក​ឃើញ​មាន​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ជា​ច្រើន ។ តាម​ការ​ត្រួតពិនិត្យ​ត្រូវ​បាន​លោកគ្រូ​ពេទ្យ​តុលាការ​ធ្វើការ​សន្និដ្ឋាន​ថា ជនជាតិ​បារាំង​ស្លាប់​ដោយសារ​គាំងបេះដូង អាច​ប្រើប្រាស់​គ្រឿងញៀន​ជ្រុល ។ ក្រោយមក​ពិនិត្យ​រួច សព​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​តំកល់​នៅ​មន្ទីរ​ពេទ្យ មិត្តភាព​ខ្មែរ​សូ​វៀត ដើម្បី​រង់ចាំ​បងប្អូន​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]