កម្សាន្ត៖ ជាការពិតណាស់ ម៉ូតសក់ពិតជាមានសារៈសំខាន់ សម្រាប់ស្រីៗគ្នាយើង។ ជាពិសេស ចំពោះអ្នកដែលមានសក់វែងវិញ ពេលខ្លះគិតថា ចង់ប្ដូរម៉ូតសក់ដោយកាត់យក ម៉ូតសក់ខ្លីទៅវិញ។

ប៉ុន្តែ បើនិយាយពីផលប្រយោជន៏នៃសក់ខ្លី ក៏ល្អម៉្យាងដែរ ដោយសារមិនចាំបាច់ចំណាញពេលក្នុងការច្នៃម៉ូតយូរ លើសពីនេះ គឺ មិនពិបាកពេលដែលកក់សក់ម្ដងៗ។ អ្វីដែលរឹតតែពិសេសនោះគឺ គេសង្កេតឃើញថា នារីដែលមានសក់ខ្លី មានភាពទាក់ទាញជាង នារីសក់វែង។

ប៉ុន្តែ មុននឹងសម្រេចចិត្ត ផ្លាស់ប្ដូរម៉ូតសក់ ទៅជាសក់ខ្លីវិញ នារីរាល់គ្នា ត្រូវគិតពីរឿងដែលសំខាន់៥យ៉ាង ខាងក្រោមជាមុនសិន៖

១: ជ្រើសរើសម៉ូតសក់ណា ដែលសាកសមសម្រាប់ផ្ទៃមុខ៖ ការធ្វើបែបនេះគឺអាចជួយលើកសម្រស់ នៃផ្ទៃមុខរបស់អ្នកទាំងអស់គ្នា បានមួយកម្រិតទៀតផង ប្រសិនបើចេះជ្រើសរើសម៉ូតបានត្រឹមត្រូវ។

២: មានម៉ូតសក់គំរូ៖ ពេលណាដែលមានម៉ូតសក់ជាគំរូនោះ គឺបង្កការងាយស្រួលដល់ជាងកាត់សក់ ហើយយើងអាច​ ទទួលបានម៉ូតដូចចិត្ត របស់យើងទៀតផង។

៣: ត្រូវពិចារណាឲ្យបានម៉ត់ចត់៖ ប្រាកដណាស់ថា សក់ពិតជាសំខាន់ ហើយបើយើងកាត់ខុស នោះនឹងមានការស្ដាយក្រោយ។ ដូច្នេះហើយ កុំប្រើពេលវេលាខ្លីក្នុងការពិចារណានោះអី ត្រូវគិតឲ្យបានច្បាស់ ព្រោះសក់ត្រូវការពេលវេលា ដើម្បីវែងដូចដើមវិញ។

៤: ជ្រើសរើសកន្លែងកាត់សក់ណា ដែលគួរឲ្យទុកចិត្ត៖ ចំណុចនេះមានភាពសំខាន់ខ្លាំង ព្រោះថា បើយើងទៅកន្លែងណាដែលមិនស្គាល់ពីមុន គឺមិនគួរឲ្យទុកចិត្តនោះទេ ដូចនេះទើប ត្រូវទៅកន្លែងណា ដែលមានជំនាញច្បាស់លាស់។

៥៖ ត្រៀមសម្ភារៈសម្រាប់ម៉ូតសក់ខ្លី៖ ប្រសិនបើអ្នកសម្រេចចិត្តថា កាត់សក់ហើយនោះ គឺត្រូវត្រៀមសម្ភារៈសម្រាប់ច្នៃម៉ូតសក់ ដោយហេតុថា សក់ខ្លីត្រូវការចាំបាច់ឲ្យមានការគៀប ឬមួរ ជាប្រចាំទើបឃើញម៉ូតស្អាត៕ 

ម៉ូតសក់
ម៉ូតសក់
ម៉ូតសក់
ម៉ូតសក់
ម៉ូតសក់
ម៉ូតសក់
ម៉ូតសក់
ម៉ូតសក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]