ខេត្តកំពត ៖ សត្វ​ឆ្មា​ជា​ច្រើន​ក្បាល​ត្រូវ​បាន​អ្នក​ភូមិ​ផ្សេង​ៗ​គ្នា​យក​មក​លែង​ចោល​ក្នុង​វត្ត​គិរី​បុប្ផា​រំពើន ស្ថិត​ក្នុង​ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស​។

បើ​តាម​ព្រះសង្ឃ​មួយ​អង្គ​គង់នៅ​វត្ត​គិរី​បុប្ផា​រំពើន​បាន​មាន​សង្ឃដីកា​ឱ្យ​អោយ​ដឹង​ថា សត្វ​ឆ្មា​ប្រហែល​៣០​ក្បាល​ត្រូវ​បាន​អ្នក​ភូមិ​ផ្សេង​ៗ​គ្នា​ចាប់​ដាក់​បាវ​យក​មក​លែង​ចោល​នៅ​ក្នុង​វត្ត​។

ព្រះសង្ឃ​ដដែល​បាន​មាន​សង្ឃដីការ​បន្ត​ថា ដោយសារ​តែ​មានការ​ផ្អើល​ថា​សត្វ​ឆ្មា​ខាំ ឬ​ក្រញៅ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ទើប​ញាតិ​ញោម​បាន​យក​សត្វ​ឆ្មា​ជា​ច្រើន​ក្បាល​មក​លែង​ចោល​ក្នុង​វត្ត​អារាម​បែប​នេះ​។

តាម​ប្រភព​ពី​លោក​ជួន ចេ​ន អាយុ​៥៧​ឆ្នាំ ធ្លាប់​បួស​នៅ​វត្ត​ប្រជា​ស​ង្គំ​ភ្នំ​ក្រពើ ឃុំ​ប្រសាទ​ភ្នំ​ខ្យង ស្រុក​កំពង់ត្រាច និង​ជា​គ្រូ​ប្រើ​ថ្នាំបុរាណ​ដើម្បី​ព្យាបាល​របួស​ដោយ​សត្វ​ឆ្មា និង​សត្វ​ឆ្កែ​ខាំ​បាន​ប្រាប់​អោយ​ដឹង​ថា ថ្មី​ៗ​នេះ​មាន​ពលរដ្ឋ​ជា​ច្រើ​នាក់​ត្រូវ​សត្វ​ឆា្ម​និង​ឆ្កែ​ខាំ បាន​នាំ​គ្នា​មក​អោយ​គាត់​ព្យាបាល​តាម​របៀប​បុរាណ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ជាក់ស្ដែង​នៅ​ភូមិ​រំពើន ក្នុង​ឃុំ​ស្ដេច​គង់​ខាងលិច​នេះ​មាន​ប្រជាពលរដ្ឋ​ត្រូវ​សត្វ​ឆា្ម​ខាំ និង​ក្រញៅ​ចំនួន​១០​នាក់​ហើយ​បានជា​សះស្បើយ​ហើយ បន្ទាប់​ពី​គាត់​បាន​ព្យាបាល ។ ថ្មី​ៗ​នេះ​មាន​ពលរដ្ឋ​ម្នាក់​ទៀត​នៅ​ភូមិ​ភ្នំ​ខ្យង ឃុំ​ប្រាសាទភ្នំ​ខ្យង​ក៍​ត្រូវ​សត្វ​ឆ្មា​ខាំ បណ្តាល​អោយរ​ងរ​បួស​ត្រង់​ជើង​ផង​ដែរ តែ​គាត់​បាន​ព្យាបាល​ដោយ​បិត​ថ្នាំបុរាណ​រួច​ហើយ​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ស្ត្រី​ម្នាក់​នៅ​ភូមិ​ជ្រោះ​តា​សោម ឃុំ​ប្រាសាទភ្នំ​ខ្យង​ក៏​បាន​រង​គ្រោះ​ដោយសារ​សត្វ​ឆ្កែ​ខាំ​ដែរ តែ​គាត់​បាន​ព្យាបាល​ដោយ​បិត​ថ្នាំ​រួច​ហើយ ធានា​មិន​ហើម និង​មិន​អោយ​មាន​បញ្ហា​ឡើយ ។ លោកគ្រូ​ជួន ចេ​ន បាន​និយាយ​ថា បើ​សត្វ​ឆ្មា​និង​ឆ្កែ​ខាំ ទុក​យូ​ថ្ងៃ​ពេក ក៏​លោក​មិន​អាច​ជួយ​សង្គ្រោះ​បាន​ទេ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]