កំពត៖ ក្រោយពីរៀបការរួចឃើញថាតារាចម្រៀងដ៏មានប្រជាប្រិយភាព អ្នកនាងសុគន្ធ និសា ទទួលបានក្តីសុខយ៉ាងពេញលេញជាមួយនឹងស្វាមីជាទីស្រលាញ់ ទោះបីជាបច្ចុប្បន្ននេះនាងមិនទាន់ គិតគូដល់មានកូនចៅយ៉ាងណាក្តី។

ជាក់ស្តែងនៅក្នុងថ្ងៃនេះដែរ គឺជាថ្ងៃពិសេសថ្ងៃខួបកំណើតរបស់តារាស្រីរូបនេះ ដែលបានធ្វើឡើងយ៉ាងមានសុភមង្គល ក្រោយបានដើរលេងលំហែកាយ ជាមួយនឹងស្វាមី និងមិត្តរួមការងារដ៏ស្និទ្ធស្នាលបំផុត ជាមួយនឹងកញ្ញា ណាក់ ស្រីណា នៅឯខេត្តកំពត។

ទន្ទឹមនឹងនេះដែរ តារាស្រីរូបនេះ និងស្វាមី បានបង្ហាញសុភមង្គល ក៏ដូចជាភាពកក់ក្តៅទៅកាន់នាង ជាមួយនឹងការអបអរ ក្នុងថ្ងៃកំណើតដ៏មានន័យរបស់ភរិយាផងដែរ។

តាមរយៈរូបភាព ដ៏មានសុភមង្គលរបស់នាង ជាមួយនឹងស្វាមី និងមនុស្សជុំវិញខ្លួនក្នុងឆ្នាំនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន លួចសរសើរដល់នាងគ្រប់គ្នា ដែលមានស្វាមីដែលយល់ចិត្ត ជូនដើរលេងក្នុងថ្ងៃកំណើតបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
ដំណើរកម្សាន្តរបស់ សុគន្ធ និសា ក្នុងថ្ងៃកំណើត
ដំណើរកម្សាន្តរបស់ សុគន្ធ និសា ក្នុងថ្ងៃកំណើត
ដំណើរកម្សាន្តរបស់ សុគន្ធ និសា ក្នុងថ្ងៃកំណើត
ដំណើរកម្សាន្តរបស់ សុគន្ធ និសា ក្នុងថ្ងៃកំណើត
សុគន្ធ និសា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា