(ភ្នំពេញ)៖ មនុស្ស២០០នាក់បានស្លាប់ និងរងរបួសចំនួន៦៣៦នាក់ ក្នុងនោះរបួសធ្ងន់ចំនួន៤៣៦នាក់ និងរបួសស្រាលចំនួន២០០នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅខែមេសា ឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា ក្នុងរយៈពេលពេញ១ខែមេសានេះ គ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួន៤០៥លើក និងបណ្ដាល ខូតខាតម៉ូតូ៤៣៣គ្រឿង, រថយន្ដធុនតូច២១៤គ្រឿង, រថយន្ដធុនធំ៧៣គ្រឿង, យានផ្សេងៗ៤៤គ្រឿង និងអ្នកថ្មើជើង ៣៨នាក់ មូលហេតុដែលបណ្ដាលឲ្យមាន ករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿនចំនួន១៥៨លើក, ស្រវឹងចំនួន១៨លើក, ប្រជែងចំនួន២៩លើក, មិនប្រកាន់ស្ដាំ៥៥លើក, មិនគោរពសិទ្ធិ៨៦លើក, បត់គ្រោះថ្នាក់៣៧លើក, កត្តាយានយន្ដ១៦លើក, កត្តាផ្លូវ១លើក និងងងុយដេក៥លើក។

ក្នុងនោះរាជធានី-ខេត្ត ដែលបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញកើតឡើង៨៣លើក, ខេត្តកំពង់ធំ២១លើក, ខេត្តកណ្ដាល១៧លើក, ខេត្តស្វាយរៀង២២លើក, ខេត្តបាត់ដំបង៣៦លើក, ខេត្តកំពង់ស្ពឺ១១លើក, ខេត្តបន្ទាយមានជ័យ២៤លើក, ខេត្តក្រកំពង់ឆ្នាំង៩លើក និងខេត្តក្រចេះ២០លើក៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]