អាមេរិក៖ បុរសជាអ្នកនេសាទម្នាក់ រួមនឹងគ្នីគ្នា បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយចាប់បានត្រីមួយក្បាល ខណៈលើកឡើងមកស្រាប់តែកើតកូនដាក់លើដៃ អាណិតក៏សម្រចចិត្តព្រលែងចូលសមុទ្រវិញ។

ត្រី Barred Surfperch ត្រូវបានព្រលែងចូលសមុទ្រវិញ

ត្រីដ៏កំសត់មួយក្បាលនេះ ត្រូវបានគេដឹងថា ជាពូជត្រី Barred Surfperch ដែលត្រូវបានអ្នកនេសាទស្ទូចបាន នៅឯតំបន់ឆ្នេរសមុទ្រភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ នៅពេលដែលអ្នកនេសាទចាប់វាមកដាក់នៅលើដៃ ទើបដឹងថាវាជាត្រីញីដែលកំពុងមានពង (ឬពោះធំ)។

លើសពីនេះ វាថែមទាំងបានបង្កើតកូនត្រី ឬបញ្ចេញកូនត្រីម្តងមួយៗ ចេញមកក្រៅថែមទៀតផង ដែលធ្វើឲ្យអ្នកនេសាទហាក់ក្តុកក្តួលចិត្ត។

ត្រី Barred Surfperch ត្រូវបានព្រលែងចូលសមុទ្រវិញ

ក្រោយឃើញសភាពបែបនេះ បុរសដែលជាអ្នកនេសាទ ក៏បានយកដៃទៅចុចថ្នមៗនៅលើពោះរបស់វា ដើម្បីជួយឲ្យវាបានបង្កើតកូនត្រីមកទៀតផងដែរ ខណៈដែលមិត្តភក្តិលោកជាអ្នកចាំថតរូបភាព និងវីដេអូនូវសកម្មភាព ដ៏កម្របានឃើញនេះ។ ហើយនៅទីបំផុត ដោយសារតែចិត្តអាណិត បុរសជាអ្នកនេសាទក៏បានព្រលែងត្រីនោះ ចូលទៅក្នុងទឹកសមុទ្រវិញផងដែរ។

ត្រី Barred Surfperch ត្រូវបានព្រលែងចូលសមុទ្រវិញ

បុរសដែលជាអ្នកនេសាទមិនបញ្ចេញឈ្មោះខាងលើនេះ បាននិយាយថា លោកចាប់បានត្រី Barred Surfperch នេះ នៅឆ្នេរសមុទ្រភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា ដោយពួកលោកពិតជាភ្ញាក់ផ្អើល និងបានថតសកម្មភាពត្រីនេះបង្កើតកូន។ ក្រោយមកពួកលោកក៏បានព្រលែងវាវិញ រួមទាំងកូនរបស់វាយ៉ាងប្រុងប្រយ័ត្នផងដែរ។

ត្រី Barred Surfperch ត្រូវបានព្រលែងចូលសមុទ្រវិញ

គួរឲ្យដឹងផងដែរថា ត្រី Barred Surfperch ត្រូវបានគេដឹងថា ជាអម្បូរត្រីដែលមានដើមកំណើត ឬរស់នៅតាមឆ្នេរសមុទ្រកាលីហ្វ័រញ៉ា និងនៅឆ្នេរសមុទ្រម៉ិកស៊ិកផងដែរ។

ទស្សនាវីដេអូខាខងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]