រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានបន្ត​ទៀតថា ​វត្ថុមួយ​ដែល​កំពុង​សង្ស័យថាជាគ្រាប់​បែកកំណត់​ម៉ោង​ផ្ទុះនោះ គឺវាមិនមែននោះទេ វាគឺជា​កំពង់​មួយ​ដែល​មាន​ផ្ទុក​ខ្សាច់​ ​ដែលវាមិនមែន​ជារំសេវទៀត ។

នេះ​បើយោងតាមផេកផ្លូ​វ​ការ​របស់​លោកឧត្តម​សេនីយ៍ឯក​ ស ថេត ស្នង​ការនគរបាល​រាជធានីភ្នំពេញ​ បាន​ផុសបញ្ជាក់​​នាប៉ុន្មាននាទីមុននេះ ថ្ងៃទី០១ ឧសភា ។

លោក​ស ថេត បានបញ្ជាក់​យ៉ាងច្បាស់ដូច្នេះថា «សូម​សាធារណជន​ជ្រាប ក្រោយ​ស៊ីម៉ាក់​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់លើ​ករណី​ជនជាតិ​ចិន​ ដែល​គេ​សង្ស័យ​យក​គ្រាប់បែក​កែ​ច្នៃ​ទៅ​ដាក់​ផ្ទះ​មិត្តភក្តិ​នោះ មិន​មែន​ជា​គ្រាប់បែក​ឡើយ ដោយសារ​ពិនិត្យ​មើល​នៅ​ក្នុង​បំពង់​ទាំង​អស់នោះ ឃើញ​សុទ្ធតែ​ខ្សាច់ មិន​មាន​រំសេវ !!!» ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]