ភ្នំពេញ៖ កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ ហាងបេប៊ីវើលដ៍ ដែលជាហាងទំនិញ ដែលផ្តល់នូវផលិតផលទារកគ្រប់ប្រភេទពីគ្រប់បណ្តាប្រទេស បានសម្ពោធសាខាថ្មីទី៤ ដែលមានទីតាំងស្ថិតនៅខណ្ឌទួលគោក ផ្លូវ ៥៩៨ ជិតបណ្ណាគារអន្តរជាតិ IBC។

បេប៊ីវើលដ៍ (BabyWorld) សាខាថ្មី

សម្រាប់សាខាថ្មីនេះផងដែរ បេប៊ីវើលដ៍ ក៏ប្តេជ្ញាថានឹងផ្តល់នូវផលិតផល និងសេវាកម្មដែលល្អជាងគេបំផុតក្នុងទីផ្សារផលិតផលកុមារនៅកម្ពុជា។ បេប៊ីវើលដ៍ គឺជាកន្លែងដែលសមស្របបំផុតសម្រាប់មាតាបិតាគ្រប់រូប ដែលស្វែងរកផលិតផលដែលមានគុណភាពល្អ បុគ្គលិកមានសីលធម៌ កន្លែងសម្រាប់កូនតូចៗលេង និងបន្ទប់សិក្ខាសាលា ដែលមាតាបិតាគ្រប់រូបអាចទទួលបានចំណេះដឹងអំពីការថែរក្សាទារកពីអ្នកជំនាញផ្ទាល់។

បេប៊ីវើលដ៍ គឺជាហាងទំនិញផលិតផលទារកឈានមុខមួយនៅប្រទេសកម្ពុជា ដែលបានបើកដំណើការតាំងពីឆ្នាំ២០០០ ហើយមានសាខានៅតំបន់មួយចំនួនដូចជា៖ មហាវិថីកម្ពុជាក្រោម មហាវិថីព្រះមុនីវង្ស និងសង្កាត់ផ្សារកណា្តល។ បេប៊ីវើលដ៍ក៏មានពាក្យស្លោកផ្ទាល់ខ្លួនថា «ពិភពនៃការថែរក្សា» ដែលផ្តោតសំខាន់ទៅលើសេវាកម្មដ៏ល្អឥតខ្ចោះ ដែលនឹងផ្តល់ឱ្យអតិថិជនគ្រប់រូបនូវផលិតផល ដែលមានគុណភាពខ្ពស់ពីគ្រប់បណ្តាប្រទេសល្បីៗដូចជា ប្រទេសអ៊ីតាលី និងម៉ាឡេស៊ី -ល-។ បេប៊ីវើលដ៍ ក៏នឹងព្យាយាមអស់ពីសមត្ថភាពនៅក្នុងការបម្រើអតិថិជន និងរិះរកគ្រប់វិធីដើម្បីផ្តល់ឱ្យអតិថិជននូវបទពិសោធន៍សេវាកម្មដ៏ល្អឥតខ្ចោះ។

បេប៊ីវើលដ៍ (BabyWorld) សាខាថ្មី
បេប៊ីវើលដ៍ (BabyWorld) សាខាថ្មី

ដើម្បីផ្តល់ភាពកាន់តែងាយស្រួលដល់អតិថិជននៅឆ្នាំ២០១៨ បេប៊ីវើលដ៍ ក៏បានបើកឱ្យប្រើប្រាស់នូវប្រព័ន្ធ E-Commerce (www.shopbabyworld.com) ដែលអតិថិជនអាចជ្រើសរើសប្រើប្រាស់បានទាំងភាសាខ្មែរ និងភាសាអង់គ្លេសហើយពួកគេក៏អាចឆែកមើលនូវផលិតផលជាង ១០០០ មុខផ្សេងគ្នាបានផងដែរ។ លើសពីនេះទៅទៀត បេប៊ីវើលដ៍ ក៏បានផ្តល់នូវជម្រើសក្នុងការបង់ប្រាក់ជាច្រើន ដែលផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការជ្រើសរើស ហើយក៏មានសេវាដឹកជញ្ជូនឥតគិតថ្លៃសម្រាប់អតិថិជន ដែលជាវផលិតផលចាប់ពី ៣០ ដុល្លារឡើងទៀតផង។ បេប៊ីវើលដ៍ គឺជាហាងដំបូងគេបំផុតនៅក្នុងទីផ្សារកម្ពុជា ដែលផ្តល់សេវាកម្មដ៏ងាយស្រួលនេះដល់អតិថិជន ដែលសព្វថ្ងៃនេះមានអតិថិជនប្រើប្រាស់រាប់រយនាក់រួចមកហើយនឹងរំពឹងទុកថា អតិថិជននឹងកើនឡើងរហូតដល់រាប់ពាន់នាក់នាពេលខាងមុខនេះ។

ប្រសិនបើលោកអ្នកមានឱកាសមកកាន់ហាងបេប៊ីវើលដ៍ លោកអ្នកអាចសាកសួរព័ត៌មានអំពីសេវាកម្មរបស់ហាង ដោយលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដោយការក្លាយជាសមាជិករបស់បេប៊ីវើលដ៍ ដូចជា ការបញ្ចុះតម្លៃ លិខិតអញ្ជើញចូលរួមកម្មវិធីផ្សេងៗ ការបញ្ចេញមតិយោបល់របស់មាតាបិតា ថ្នាក់ហាត់យូហ្គា សិក្ខាសាលាសម្រាប់ក្មេងៗជាដើម ហើយនឹងការបញ្ចុះតម្លៃពិសេសសម្រាប់សាមាជិក VIP ផងដែរ។

បេប៊ីវើលដ៍ (BabyWorld) សាខាថ្មី
បេប៊ីវើលដ៍ (BabyWorld) សាខាថ្មី
បេប៊ីវើលដ៍ (BabyWorld) សាខាថ្មី
បេប៊ីវើលដ៍ (BabyWorld) សាខាថ្មី
ពិធីបេប៊ីវើលដ៍ (BabyWorld) សាខាថ្មី
ពិធីបេប៊ីវើលដ៍ (BabyWorld) សាខាថ្មី
ពិធីបេប៊ីវើលដ៍ (BabyWorld) សាខាថ្មី

តើអ្នកចង់ដឹងព័ត៌មានបន្ថែមអំពីសេវាកម្មដ៏ល្អឥតខ្ចោះរបស់បេប៊ីវើលដ៍ និងការបញ្ចុះតម្លៃដ៏ពិសេសជាច្រើនទៀតដែរ ឬទេ? ក្រុមការងាររបស់បេប៊ីវើលដ៍ នឹងរង់ចាំបម្រើលោកអ្នកជានិច្ច។

សូមផ្ញើសារទៅកាន់ពួកគេតាមរយៈអ៊ីមែល [email protected] ឬទាក់ទងតាមរយៈទូរសព្ទលេខ ០៨៥ ៨៨៨ ២១៧/០៦៩ ៨៨៨ ៩៧២ ឬទាក់ទងផ្ទាល់តាមរយៈគេហទំព័រហ្វេសបុ៊ក BabyWorld.Cambodia សម្រាប់ព័ត៌មានបន្ថែម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]