ភ្នំពេញ៖ នាពេលនេះដែល ស្ថានភាពជំងឺរបស់តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយសានម៉ៅ ហាក់ដូចជាពិបាកបន្តិច ខណៈពេលដែលជំងឺបានរើឡើងវិញ ត្រូវចូលមន្ទីរពេទ្យ សម្រាកព្យាបាលភ្លាមៗនៅមន្ទីរពេទ្យ គួរឲ្យព្រួយបារម្ភ។

ក្រោយទទួលបានដំណឹងថាតារាកំប្លែងរូបនេះ បានចូលមន្ទីរពេទ្យសង្គ្រោះបន្ទាប់ម្តងទៀត តារារួមជំនាន់អ្នកនាងគ្រត បានទៅចូលសួរសុខទុក្ខទៅកាន់រូបនាង ដល់មន្ទីរពេទ្យទាំងទឹកមុខក្រៀមក្រំ ដែលលោកមានរូបកាយ និងវិញ្ញាណរឹងមាំ តែបែរជាមិនអាចនិយាយបានបែបនេះ។

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យអ្នកគាំទ្រ ដែលទស្សនាវីដេអូនេះកាន់តែរំជួលចិត្តខ្លាំងនោះគឺ នាងបានឈរសម្រក់ទឹកភ្នែក ក្រោយបានឃើញស្ថានភាពជំងឺរបស់លោកធ្លាក់ មកបែបនេះ រីឯជីវភាពគ្រួសារកាន់តែលំបាក ទ្រព្យសម្បត្តិក៏មិនសូវមាន ព្រោះតែយកលក់ដើម្បីយកប្រាក់មកព្យាបាល មួយរយៈពេលនេះ។

លើសពីនេះទៅទៀត សូម្បីតែតារាប្រុសរូបនេះផ្ទាល់ ក៏យំសម្រក់ទឹកភ្នែកអាណិតខ្លួនឯង ខណៈភរិយាលោកបង្ហើបថា លោកធ្លាប់ប្រាប់ថាពិតជាពិបាករស់នៅ ព្រោះតែជំងឺរបស់ខ្លួនធ្វើទុកម្តងៗពិបាកនឹងទ្រាំ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

តារាកំប្លែងគ្រត និងនាយសានម៉ៅ
គ្រត ឈរសម្រក់ទឹកភ្នែក ពេលឃើញស្ថានភាពនាយសានម៉ៅ
គ្រត ឈរសម្រក់ទឹកភ្នែក ពេលឃើញស្ថានភាពនាយសានម៉ៅ
គ្រត ឈរសម្រក់ទឹកភ្នែក ពេលឃើញស្ថានភាពនាយសានម៉ៅ
គ្រត ឈរសម្រក់ទឹកភ្នែក ពេលឃើញស្ថានភាពនាយសានម៉ៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]