ភ្នំពេញ៖ អាច​និយាយ​បាន​ថា ក្នុង​ចំណោម​នារី​ស្អាត​ៗ​ដែល​ចូលខ្លួន​មក​ប្រឡង​បវរកញ្ញា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឃើញ​ថា រឿ​ន ណាត មួយ​គត់​ដែល​ឆក់​បាន​ចំណុច​ទាក់ទាញ​លេចធ្លោ​ជាងគេ​។ នាង​បាន​ក្លាយជា​តារា​មួយ​ដួង​ដ៏​ជោគជ័យ​នៅ​ក្នុង​សិល្បៈ​។

ទោះបីជា​ណា នាង​បាន​ផ្ទេរតំណែង​ឱ្យទៅ​សិស្ស​ប្អូន​កាលពី​ពេល​កន្លង​មក​មែន បើ​និយាយ​ពី​ការងារ​សិល្បៈ​​វិញ គឺ​ច្បាម​ឡើង​រើខ្លួន​លែង​រួច​។ នេះ​មក​ពី​បណ្តា​ផលិតករ និង​ក្រុមហ៊ុន​មួយ​ចំនួន​មានការ​ចាប់​អារម្មណ៍​លើ​ចំណុច​ល្អ​ៗ​ជា​ច្រើន​របស់ រឿ​ន ណាត ទាំង​សម្រស់​ដ៏​ទាក់ទាញ ភាព​ក្លាហាន និង​អាកប្ប​កិរិយា​ដែល​មាន​ពី​ធម្មជាតិ​។

ស្រី​ស្អាត រឿ​ន ណាត ដែល​មាន​ទម្រង់​មុខ​ដូច​កូនកាត់​អឺរ៉ុប​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​នាង​ផ្ទេរសិទ្ធិ​បវរកញ្ញា ជូន សិស្ស​ប្អូន​នាង​ទទួល​បាន​កិច្ចការ​ជា​ច្រើន​ក្នុង​សិល្បៈ​។ នាង​ទើបតែ​ចាប់​ដៃគូ​សម្តែង​ជាមួយ​លោក​ហ្សូ​ណូ ក្នុង​បទ​ថ្មី​របស់​គាត់​។ ក្រៅពី​នេះ មាន​ថត​ស្បត​ផ្សេង​ៗ​ឱ្យ​ក្រុមហ៊ុន​ធំ​ៗ​។

ចំពោះ​ខ្សែ​រឿង​ដែល​មាន​គេ​ទាក់ទង គឺ​មិន​ទាន់​ជ្រើសរើស​ថា យក​ផលិតកម្ម​ណាមួយ​នៅឡើយ ដោយ​សារ​មមាញឹក​ច្រើន​ពេក​។ ទោះបីជា​យ៉ាងណា នាង​បាន​មក​ដល់​ចំណុច​នេះ​ដោយសារ​ខាង​អ្នក​រៀបចំ​បវរកញ្ញា ក៏​ដូច​ជា​មជ្ឈដ្ឋាន​ទាំងអស់​ជា​អ្នក​ជម្រុញ​លើកទឹកចិត្ត​។​នាង​ក៏​សូម​ផ្តាំ​ដល់​សិស្ស​ប្អូន​ត្រូវ​ព្យា​យាម​តស៊ូ​អត់ធ្មត់ ដើម្បី​ខ្លួនឯង ក៏​ដូច​ជា​ក្រុម​គ្រួសារ និង​ប្រទេស​ជាតិ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត