ក្រោយ​សម្រាល ម៉ាក់ៗជាច្រើន​នាសម័យ​នេះ មានពេល​សម្រាក​តិច​មែនទែន​នៅជិត មើលថែ និង​បំបៅដោះ​បេប៊ី ព្រោះ​រវល់​ការងារ ឬ​របររកស៊ី។ ដូច្នេះចង់ ឬ​មិន​ចង់​ទើប​ទារកបៅដោះ​ម៉ាក់​បាន​តិច ឬ​អត់​ហ្មង។ ករណី​ដោះ​តែ​ទឹកដោះគោ​នេះមាន​ការ​បញ្ជាក់​ថា​​​ បេប៊ី​បៅទឹកដោះគោប្រឈម​កើត​ជំងឺ​ធាត់

នៅ​​ព័រទុយហ្គាល់បញ្ជាក់​ដូច្នេះ ក្រោម​ការ​​គាំទ្រ​ដោយ​អង្គការ​សុខភាព​ពិភពលោក ពិនិត្យ​លើ​អត្រា​បំបៅដោះ​បេប៊ីក្នុង​ប្រទេស​ចំនួន២២។ លទ្ធផលបង្ហាញ​ថា បេប៊ី​ពុំដែល​បៅ​ទឹកដោះ​ម៉ាក់ៗមាន​អត្រា ២៥% កើត​ជំងឺធាត់ជាង​បេប៊ី​បៅដោះ​ម៉ាក់ៗយ៉ាង​តិច ៦ ខែ។ អ្នកជំនាញ​ខាងវេជ្ជសាស្ត្រជឿ​ថា ទឹកដោះគោធ្វើ​ឲ្យ​បេប៊ីឡើង​គីឡូ និង​លូតលាស់​លឿន ដោយសារ​វាមាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ និង​ជម្រុញ​កំណើន​កោសិកា​បង្ក​ឲ្យ​ធាត់។

ពាក់ព័ន្ធ​បញ្ហា​នេះលោក​វេជ្ជបណ្ឌិត Joao Breda អ្នក​ចូលរួម​ក្នុង​ការសិក្សា​នេះមកពី​ការិយាល័យ​អង្គការ​សុខភាព​ពិភពលោកប្រចាំ​សហភាព​អឺរ៉ុបថា៖

“យើងចាំបាច់​រកមើល​វិធានការ​បន្ថែមទៀត ដើម្បីជម្រុញ​ឲ្យ​ម៉ាក់ៗ​បំបៅដោះ​បេប៊ី…”។

ការ​បំបៅដោះ​របស់​ម៉ាក់ៗកាត់បន្ថយ​ភាពប្រឈម​ការឡើង​គីឡូ​របស់​បេប៊ី ដោយសារ​អ័រម៉ូនសារធាតុបំប៉ន និង​បាក់តេរី​ក្នុងទឹកដោះ​ម៉ាក់ៗជួយ​ផ្លាស់ប្ដូរ​បាក់តេរី​មិនល្អ​ក្នុង​ពោះវៀន​របស់​បេប៊ី។ ជាងនេះទៅទៀតទឹកដោះ​ម៉ាក់ៗកម្ចាស់​សារធាតុ​បង្ក​ឲ្យ​ធាត់​ប្រកប​ដោយ​ប្រសិទ្ធភាពជំនួស​ឲ្យ​ការ​ផ្ទុក​សារធាតុ​បង្ក​ឲ្យ​ធាត់ និង​បង្កើន​គីឡូ​បេប៊ី។ ផ្ទុយទៅវិញទឹកដោះគោ បង្កើន​កម្រិត​អាំងស៊ុយលីន​របស់​បេប៊ី និង​បណ្ដាល​ឲ្យ​បេប៊ី លូតលាស់​លឿន និង​ពង្រីក​កោសិកា​បង្ក​ឲ្យ​ធាត់។

លោកស្រី Sue Ashmore នាយក​កម្មវិធី​គំនិតផ្ដួចផ្ដើម​ទារក​រីករាយប្រចាំ​អង្គការ​យូនីសេហ្វនៅ​ចក្រភព​អង់គ្លេសបញ្ជាក់ថា ទឹកដោះម៉ាក់ៗផលិត​ជាពិសេស​សម្រាប់​ទារក។ វាជាវ៉ាក់សាំង​ដំបូងការពារ​ការឆ្លងជំងឺ​នានា ហើយវា​ជះឥទ្ធិពល​លើ​សុខភាព​រយៈពេល​វែង រួមទាំង​ប្រឆាំង​នឹង​ជំងឺ​ធាត់​ផងដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]