ភ្នំពេញ៖ តារាចម្រៀងដ៏មានប្រជាប្រិយភាពកញ្ញា សោភា ទេពី កាន់តែទទួលបានការគាំទ្រ ក៏ដូចជាមានប្រជាប្រិយភាពល្បីល្បាញ ក្រោយសមត្ថភាពច្រៀង បទចម្រៀងរបស់នាងនីមួយៗ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាអ្នកគាំទ្រ។

ដោយឡែកប្រិយមិត្តជាច្រើន ប្រាកដជាបានដឹងហើយថា កាលពីប៉ុន្មានឆ្នាំមុននេះបណ្តាអ្នកគាំទ្រជាច្រើនពិតមិនចង់ជឿថានាង មានវ័យទើបតែ ១៦-១៧ឆ្នាំ នោះទេ ព្រោះសមត្ថភាពក៏ដូចជាមុខមាត់របស់នាង ពិតជាខ្លាំងមិនចាញ់តារារៀមច្បងប៉ុន្មាននោះទេ។

បើងាកទៅនិយាយពីរូបសម្រស់របស់តារាស្រីរូបនេះវិញ ឃើញថាត្រឹមរយៈពេលប៉ុន្មានឆ្នាំនោះទេ រូបរាង ក៏ដូចជាមុខមាត់របស់នាងប្រែជាស្អាតប្លែក ដែលចេះតែងខ្លួនស្អាតៗ និងប្លែកភ្នែកជានិច្ច ខណៈពេលដែលនៅក្នុងឆ្នាំនេះនាងមានវ័យ១៨ឆ្នាំហើយ។

ទន្ទឹមនឹងនេះដែរ អ្នកគាំទ្រជាច្រើនបានសរសើរដល់នាងគ្រប់គ្នា ដែលផ្លាស់ប្តូររូបរាងមុខមាត់ ការតែងខ្លួនរបស់ខ្លួន ត្រឹមរយៈពេលដ៏ខ្លីបានយ៉ាងស្រស់ស្អាតបែបនេះ មិនចាញ់តារារៀបច្បងប៉ុន្មាននោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កញ្ញា សោភា ទេពី
កញ្ញា សោភា ទេពី
កញ្ញា សោភា ទេពី
កញ្ញា សោភា ទេពី
កញ្ញា សោភា ទេពី
សោភា ទេពី កាលពីប៉ុន្មានឆ្នាំមុន
សោភា ទេពី កាលពីប៉ុន្មានឆ្នាំមុន
សោភា ទេពី កាលពីប៉ុន្មានឆ្នាំមុន
សោភា ទេពី កាលពីប៉ុន្មានឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សោភា ទេពី