ភ្នំពេញ៖ កាន់តែពេញចិត្ត និងកាន់តែអស្ចារ្យទៅៗសម្រាប់អ្នកស្រលាញ់គាំទ្រស្មាតហ្វូនលំដាប់កំពូល Flagship របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង។ ដើម្បីអបអរសាទរ និងចូលរួមផ្តល់នូវភាពរីករាយក្នុងរដូវកាលឈប់សម្រាកជូនអតិថិជនទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន សាមសុង មានការផ្តល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសសម្រាប់ស្មាតហ្វូនលំដាប់កំពូលរបស់ខ្លួន Galaxy S10 និង S10+។

សាមសុង Galaxy S10 និង S10+

ការលក់បញ្ចុះតម្លៃដ៏ពិសេសដែលពុំធ្លាប់មានពី សាមសុង គឺចាប់ផ្តើមពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នេះតទៅ។ ប្រញាប់ឡើងកុំឱ្យឱកាសដ៏អស្ចារ្យនេះកន្លងផុតឱ្យសោះ។ 

ខាងក្រោមនេះ គឺជាតារាងនៃការបញ្ចុះតម្លៃសម្រាប់ម៉ូឌែល Samsung Galaxy S10 និង S10+៖
* Samsung Galaxy S10 128 GB ៖ តម្លៃដើម $ 899 បញ្ចុះសល់ត្រឹមតែ $ 819 ប៉ុណ្ណោះ!
* Samsung Galaxy S10+ 128 GB ៖ តម្លៃដើម $ 989 បញ្ចុះសល់ត្រឹមតែ $ 909 ប៉ុណ្ណោះ!
* Samsung Galaxy S10+ 512 GB ៖ តម្លៃដើម $ 1, 159 បញ្ចុះសល់ត្រឹមតែ $ 1, 079 ប៉ុណ្ណោះ!

ពិតជាពិសេសរបស់គេមែន អ៊ីចឹងនៅចាំអីទៀត ទិញម្នាក់មួយទៅ ទាន់មានការបញ្ចុះតម្លៃ និងចំពេលដើរលេងល្មម។ ដំណើរកម្សាន្តកាន់តែរីករាយ និងគួរឱ្យចងចាំជាមួយ Samsung Galaxy S10 / S10+។

សូមអតិថិជនទាំងអស់មកសាកសួររកការបញ្ចុះតម្លៃពិសេសនេះនៅតាមបណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេស។ សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]