នេះគឺជាគំនិតច្នៃប្រឌិតមួយ ដែលបានគូររូបប្លែកៗទៅលើគ្រាប់បាល់ Bowling ។ កាលពីមុនយើងធ្លាប់ឃើញ គ្រាប់បាល Bowling ដែលមានរូប Star Wars ប៉ុន្ដែគ្មាននរណាចាប់អារម្មណ៍គ្រាប់បាល់ទាំងនោះ នោះទេ។

ចំពោះគ្រាប់បាល់ Bowling ដែលមានលក្ខណៈដូចជាក្បាលរបស់ បិសាច ហ្សូមប៊ីនេះវិញ ពិតជាអស្ចារ្យណាស់ និងមានការទាក់ទាញអារម្មណ៍ អតិថិជនជាច្រើនផងដែរ។ គ្រាប់បាល់និមួយៗត្រូវបានគូរដោយដៃ និងយកចិត្តទុកដាក់ជាទីបំផុត ជាងនេះទៅទៀតវាមានលក្ខណៈពិសេស នៅពេលដែលយើងកាន់បាល់នោះបោះ វាហាក់ដូចជាយើងបានកាន់ នូវក្បាលរបស់បិសាចហ្សូមប៊ីអញ្ចឹងដែរ ព្រោះវិចិត្រករបានគូររូបយ៉ាង យកផ្ចិតផ្ចង់បំផុត ដោយម្រាមដៃរបស់យើងពីរ ដាក់ចូលក្នុងគ្រាប់ភ្នែក ហើយម្រាមដៃមេដាក់ចូលក្នុង ច្រមុះ ឬ មាត់របស់វា ហើយរូបភាពនៅខាងក្រោយបាល់ ដែលមានសភាពដូចជាវះលលាដ៍ក្បាលក៏គួរឲ្យខ្លាចដែរ។

គ្រាប់បាល់ Bowling ដែលដូចក្បាលរបស់បិសាច ហ្សូមប៊ីនេះ គឺបង្កើតឡើងដោយលោក Jung van Matt/Elbe ។ ហើយការធ្វើនេះគឺដើម្បីជួយឃោសនាឲ្យប៉ុស្ដិ៍ទូរទស្សន៍ មួយរបស់អាឡឺម៉ង់ ដែលមានឈ្មោះថា 13th Street។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ គ្រាប់បាល់ Bowling នេះ? សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖





























កែរសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]