ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អតីតតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងវ៉ាន់ ម៉ូនិច ត្រូវបានស្វាមីជាទីស្រលាញ់របស់ខ្លួន ជូនកាដូលើកទឹកចិត្តដ៏មានតម្លៃថ្លៃ គឺរថយន្តស្ព័រ ម៉ាកBMW មួយគ្រឿងយ៉ាងថ្មីស្រឡាង ធ្វើឲ្យនាងរំភើបនៅក្នុងចិត្តយ៉ាងខ្លាំង។

ជាក់ស្តែង កាលពីម្សិលមិញនេះនាងក៏បានធ្វើការបង្ហាញនូវកាដូដ៏ធំមួយទៀត ដែលត្រូវបានស្វាមីរបស់ខ្លួន ប្រគល់ឲ្យជាលើកទី២ ដែលក្នុងនោះគឺផ្ទះវីឡា ដ៏ធំស្កឹមស្កៃមួយ ដែលកំពុងសាងសង់បាន៩០ភាគរយ និងត្រៀមចូលរស់នៅក្នុងពេលឆាប់ៗនេះ។

ដំណឹងមួយនេះបានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន បាននាំគ្នាចូលរួមអបអរសាទរទៅកាន់នាងគ្រប់គ្នា ដែលមានស្វាមីចេញយល់ចិត្ត និងផ្តល់ភាពកក់ក្តៅឲ្យគ្រប់ពេលយ៉ាងដូច្នោះ។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើបជំនួសនាង ដែលមានស្វាមីដែលយល់ចិត្ត និងស្រលាញ់នាងខ្លាំងបែបនេះ ត្រឹមរយៈពេលដ៏ខ្លី ក៏ទទួលបានកាដូលើកទឹកចិត្តដល់នាង រហូតដល់ទី២ សុទ្ធតែមានតម្លៃយ៉ាងថ្លៃៗយ៉ាងដូច្នោះ។ មិនត្រឹមតែប៉ុណ្ណោះគ្រួសាររបស់នាងហាក់ដូចជាកាន់តែមាន សុភមង្គលនឹងគ្នាខ្លាំងឡើង ក្រោយទទួលបានចំណងដៃ កូនដ៏គួរឲ្យស្រលាញ់ម្នាក់៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

អ្នកនាងវ៉ាន់ ម៉ូនិច
អ្នកនាងវ៉ាន់ ម៉ូនិច និងគ្រួសារ
វ៉ាន់ ម៉ូនិច ទទួលបានកាដូឡាន និងផ្ទះ
វ៉ាន់ ម៉ូនិច ទទួលបានកាដូឡាន និងផ្ទះ
វ៉ាន់ ម៉ូនិច ទទួលបានកាដូឡាន និងផ្ទះ
វ៉ាន់ ម៉ូនិច ទទួលបានកាដូឡាន និងផ្ទះ
ផ្ទះរបស់វ៉ាន់ ម៉ូនិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ ម៉ូនិច