ថៃ៖ ជារៀងរាល់់ឆ្នាំ យើងសង្កេតឃើញថា មានតារាថៃប្រុសស្រីជាច្រើ់ននាក់ បានដឹកដៃគូស្នេហាជាទីស្រលាញ់ ចូលរោងការតាមប្រពៃណី សាងគ្រួសារយ៉ាងមានសុភមង្គល និងធ្វើឲ្យអ្នកគាំទ្ររំភើបរីករាយ ជាមួយនឹងជីវិតគូរបស់ពួកគេផងដែរ។

តួយ៉ាង គិតមកត្រឹមជិតពាក់កណ្តាលឆ្នាំ២០១៩នេះផងដែរ ក៏មានតារាថៃប្រុសស្រីចំនួន៧ដួង ក៏កំពុងតែគិតគូរឿងរៀបការ ជាមួយនឹងគួស្នេហ៍របស់ពួកគេផងដែរ ដោយម្នាក់ៗសុទ្ធតែបានទាក់ទងស្រលាញ់គ្នា អស់រយៈពេលជាច្រើនឆ្នាំ។ ហើយពេលនេះពួកគេក៏កំពុងតែមានគម្រោងនឹង ចូលរោងការជាមួយគ្នាក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

១. តារាស្រី Jaja Primrate ត្រូវបានសង្សារបណ្តូលចិត្តគឺលោក Jeep Vasu ធ្វើការសុំរៀបការ នៅលើភ្នំ Tibet បន្ទាប់ពីទាក់ទងបានរយៈពេលជាង៣ឆ្នាំ។

តារាស្រី Jaja Primrate

២. តារាស្រី Ying Rhatha មិត្តប្រុសរបស់នាងមិនទាន់បានសុំរៀបការនោះទេ ប៉ុន្តែនាងបានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកកាសែតថា នាងនឹងមានគម្រោងរៀបការឆាប់ៗនេះ។

តារាស្រី Ying Rhatha

៣. តារាស្រី Poo Praya Lundberg ត្រូវបានមិត្តប្រុសដ៏ស្រស់សង្ហារបស់នាងគឺលោក Matthew សុំនាងរៀបការ កាលពីអំឡុងពេលពួកគេដើរលេងប្រទេសជប៉ុនជាមួយគ្នា។ ហើយនាងថែមទាំងទទួលបានចញ្ចៀនពេជ្រពណ៌ ៧ការ៉ាត់ ដែលមានតម្លៃ៨០,០០០ដុល្លារ ពីមិត្តប្រុសរបស់នាងថែមទៀតផង។

៤. តារាស្រី Namcha Cheranat កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ នាងទើបតែត្រូវបានមិត្តប្រុសជាទីស្រលាញ់ គឺលោក Dilaka Lathapipat ធ្វើការសុំនាងរៀបការ នៅឯមាត់សមុទ្រ អំឡុងពេលពួកគេដើរលេងជាមួយគ្នា។

តារាស្រី Namcha Cheranat
តារាស្រី Namcha Cheranat ត្រូវមិត្តប្រុសសុំរៀបការ

៥. តារាស្រី Bee Matika ត្រូវបានមិត្តប្រុសដែលមិនមែនជាអ្នកសិល្បៈ សុំនាងរៀបការ បន្ទាប់ពីទាក់ទងស្រលាញ់គ្នាបាន៨ឆ្នាំ។

តារាស្រី Bee Matika

៦. តារាស្រី Yoghurt Nattasha នាងបានស្រលាញ់គ្នាជាមួយនឹងលោក Dj Pk រយៈពេល៧ឆ្នាំហើយ។ ហើយលោកក៏បានសុំនាងរៀបការយ៉ាងរ៉ូមែនទិក នៅលើកោះម៉ាឌីវ ក្រោមទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាត។

តារាស្រី Yoghurt Nattasha

៧. តារាស្រី Metal Sukkhao និងតារាប្រុស Dome Pakornlam បានប្រកាសថានឹងរៀបការជាមួយគ្នា នៅលើថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោយទាក់ទងស្រលាញ់អស់រយៈពេល ជាច្រើនឆ្នាំ៕ 

Metal Sukkhao និង Dome Pakornlam

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]