កួរ៉េខាងត្បូង៖ កាលពីថ្ងៃទី២១ ខែមេសា ទើបកន្លងទៅថ្មីៗនេះ អ្នកគាំទ្រវិស័យKPOP បានទទួលដំណឹងដ៏រន្ធត់មួយ គឺក្រុមចម្រៀងថ្មី MustB បានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ នៅវេលាម៉ោង៣និង២០នាទីទាបភ្លឺ រហូតដល់អ្នកគ្រប់គ្រងរបស់ពួកគេបានបាត់បង់ជីវិត។

ជាក់ស្តែងនៅថ្ងៃទី២៥ ខែមេសា កម្មវិធីSection TV របស់ស្ថានីយទូរទស្សន៍ MBC បាននិយាយពីហេតុការណ៍ដែលបានកើតឡើង។ដោយពិធីករនៅក្នុងកម្មវិធីនិយាយថា ក្រុមការងារ និងអ្នកគ្រប់គ្រងរបស់ពួកគេធ្វើការស្ទើរតែគ្មានពេលសម្រាក។ ជាមួយគ្នានេះដែរពិធីករបាននិយាយរៀបរាប់លម្អិតទៀតថា៖

« តារាងហាត់សមសម្រាប់ថតកម្មវិធីរបស់ពួកគេត្រូវចាប់ផ្តើមនៅម៉ោង៧ព្រឹក ដូច្នេះពួកគេត្រូវងើបត្រៀមខ្លួន និងធ្វើទៅកន្លែងថតតាំងពីម៉ោង១ឬម៉ោង២យប់ ហើយអ្នកគ្រប់គ្រងត្រូវនៅជាមួយពួកគេរហូត បញ្ហាធំគឺអ្នកគ្រប់គ្រងមិនបានសម្រាកសោះ។បើពេលត្រូវប្រម៉ូតបទថ្មីវិញ គេគេងបានត្រឹមតែ១ ទៅ២ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ»។

នេះជាមូលហេតុដែលធ្វើសុខភាព និងរាងកាយរបស់អ្នកគ្រប់គ្រងចុះខ្សោយ និងទទួលរងផលប៉ះពាល់ខ្លាំងពេលគ្រោះថ្នាក់ ដែលធ្វើឲ្យលោកមិនអាចទ្រាំទ្រនឹងរបួសបាន។លោកត្រូវបានបាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។  

ជាការពិតណាស់ការគិតពីសុខភាពជារឿងដ៏ចាំបាច់ ដោយយើងត្រូវបែងចែកតារាងពេលវេលាធ្វើការ និងពេលសម្រាកឲ្យបានត្រឹមត្រូវ។ ទោះបីជាយើងត្រូវមានទំនួលខុសត្រូវលើការងារក៏ពិតមែន ប៉ុន្តែយើងក៏ដូចគ្នាទំនួលខុសចំពោះសុខភាពខ្លួនឯងដូចគ្នា៕ 

ក្រុមMustB
ក្រុមMustB
ក្រុមMustB
ក្រុមMustB

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]