ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដែល​កំ​ដៅ​អាកាសធាតុ​មានការ​ប្រែប្រួល ដោយ​បាន​ហក់​ឡើង​រហូត​ដល់ទៅ​ជិត​៤០​អង្សា នា​រសៀល​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៩ ដោយ​ធ្វើ​ឲ្យ​ម្នាក់​ៗ​ពិបាក​នឹង​ទ្រាំ​នេះ​ការ​ប្រែប្រួល​អាកាសធាតុ ។

បន្ទាប់​មក​គេ​បានឃើញ​ដុំ​ពពក​ចាប់ផ្តើម​ខ្មៅ​ងងឹត​បន្តិច​ម្តង​ៗ ហើយ​ខ្យល់​កន្ត្រាក់​លាយ ឡំ​ដោយ​ភ្លៀង បាន​បោកបក់​មក​លើ​ក្រុង​កំពង់ចាម និង​តាម​បណ្តា​ស្រុក​ផ្សេង​ៗ​មួយ​ចំនួន​ក្នុង​នោះ​សូ​ម្បី​តែ​រោងការ​បាន​រៀបចំ​ដើម្បី​ទទួលភ្ញៀវ ក៏​ត្រូវ​បាន​ខ្យល់​បក់​កួច​ប៉ើង​រលំ​រាប​ដល់​ដី​ផង​ដែរ ។

លោក អ៊ិ​ន គឹ​ម​ហួ​ន មេឃុំ​រអាង​មាន​ប្រសា​ស​ន៏​ថា នៅ​ក្នុងភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀមកូន​របស់​អ្នក​ភូមិ​បាន​រៀបចំ​មង្គលការ​ទៅ​តាម​ប្រពៃណី​ខ្មែរ​ហើយ​រោងការ​បាន​រៀបចំ​តុ​ដាក់​កែវ​ចានត្រៀម​ទទួលភ្ញៀវ​ជិត​ឆ្ងាយ​ដោយនៅ​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ខាងលើ ស្រាប់តែ​មាន​ខ្យល់​កន្ត្រាក់បាន​កើតឡើង​ដោយ​លាយឡំ​ជាមួយនឹង​ភ្លៀង​បណ្តាល​ឲ្យ​រោងការ​ប៉ើង​រោង​រប៉ាត់រប៉ាយ បែក​ចាន និង​កែវ​តុ​នៅ​កណ្តាលវាល ។

រហូត​ដល់​ពេល​ល្ងាច​ចុងភៅ​ដែល​មាន​ភាព​រហ័សរហួន បាន​រៀបចំ​រោង​ឡើង​វិញ​ហើយ​ពិធី​មង្គលការ​បាន​ប្រព្រឹត្ត​ទៅ​ធម្មតា មាន​ភ្ញៀវ​ចូលរួម​ច្រើន​កុះករ​និង​សប្បាយ​រីករាយ​ដើម្បី​ចូលរួម​អប់អរសាទរ​ដល់​កូន​ក​ម្លោះ​កូនក្រមុំ​ថ្មីថ្មោង ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]