ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា តារាសម្តែងស្រីសម្តីផ្អែមសម្រស់បានខ្ជូតគួរឱ្យស្រលាញ់ ពោរពេញដោយទេពកោសល្យសិល្បៈកញ្ញា ស៊ីន យូប៊ីន ទទួលបានជាប្រជាប្រិយភាពខ្លាំងមែនទែនពីសំណាក់អ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសលើស្នាដៃសម្តែងសមឥតខ្ចោះរបស់កញ្ញា។

អ្វីដែលកាន់តែគួរឱ្យរំភើបភ្ញាក់ផ្អើលបំផុត និងមានមោទកភាពនោះគឺថ្មីៗនេះកញ្ញា ស៊ីន យូប៊ីន ថែមទាំងបានចូលរួមសម្តែងខ្សែភាពយន្តអន្តរជាតិខ្នាតធំ ជាមួយតារាល្បីៗប្រចាំប្រទេសថៃជាច្រើនដួងទៀតផងដែរ។ ដោយថ្មីៗនេះកញ្ញា ស៊ីន យូប៊ីន បានចូលរួមក្រុងពាលីខ្សែភាពយន្តខ្នាតធំមួយរឿងដែលមានចំណងជើងថា «THE PROTECT (bodyguard นา้หัก)» ដោយបានសម្តែងជាតួឯករួមជាមួយលោក Mum Jokmok និងតារាចម្រៀងលោក P’Dim Tatto Colour Petchtai Wongkamlao។

គួររំលឹកផងដែរថាកញ្ញា ស៊ីន យូប៊ីន ក្រៅពីភាសាកំណើត កញ្ញាក៏មានសមត្ថភាពស្ទាត់ជំនាញខាងភាសាផងដែរដូចជា ភាសាអង់គ្លេស និងភាសាថៃ ដែលជាហេតុធ្វើឱ្យកញ្ញាហក់ក្លាយទៅជាតារាសម្តែងស្រីមួយរូប ដែលទទួលបានទីផ្សារភាពយន្តនៅក្រៅប្រទេសយ៉ាងច្រើនផងដែរ ដែលនេះក៏មិនមែនជាខ្សែភាពយន្តក្រៅប្រទេសលើកដំបូងរបស់កញ្ញានោះឡើយ៕

Credit video and picture៖ Work point 

ទស្សនារូបភាព និងវីដេអូដូចខាងក្រោមនេះទាំងអស់គ្នា៖ 

ស៊ីន យូប៊ីន ក្នុងពិធីក្រុងពាលីភាពយន្តអន្តរជាតិខ្នាតធំ

ពិធីក្រុងពាលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន