វៀតណាម៖ ថ្មីៗនេះ ទៅដល់ទីណា កន្លែងណា គ្រប់ពេលវេលា មិនថាជួបជុំមិត្តភក្កិ ឬនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះទេ មនុស្សម្នាស្ទើរតែគ្រប់ៗគ្នាទៅហើយនិយាយតែរឿង Avengers: Endgame។ រឿងនេះពិតជាល្បីខ្លាំងមែនទែន ល្បីទូទាំងពិភពលោក ដល់ថ្នាក់អ្នកខ្លះវិញ សុខចិត្តចំណាយប្រាក់ទៅមើលរឿងនេះ ពីរបីដងក៏មានដែរ។

មិនត្រឹមតែប៉ុណ្ណោះ រឿងនេះបានជំរុញទឹកចិត្ត បំផុសឱ្យមនុស្សស្លៀកពាក់ឈុត cosplays ដើរតួធ្វើជាវីរបុរស ហើយមានទាំងទូរស័ព្ទ Avengers ដូចជា Oppo F11 Pro Avengers Limited Edition ជាដើម។

ដោយឡែកកាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសវៀតណាម ក៏មានឆ្មាមួយក្បាល បានស្លៀកពាក់ឈុត Avengers ដើរតួធ្វើជា Superhero ផងដែរ ហើយរូបភាពរបស់ឆ្មានេះ ត្រូវបានចែកចាយល្បីពេញបណ្តាញសង្គមយកតែម្តង។

ឆ្មានេះត្រូវបានគេស្គាល់ថាឈ្មោះ Cho ហើយវាបានបង្ហាញប្រាប់មនុស្សគ្រប់គ្នាថា ឆ្មានេះអាចស្លៀកពាក់ឈុត cosplays ធ្វើជា Superhero បានស្អាតជាងមនុស្សទៅទៀត៕ 

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

Cho ដើរតួធ្វើជា Thor
Cho ដើរតួធ្វើជា Iron Man
Cho ដើរតួធ្វើជា Loki
Cho ដើរតួធ្វើជា Captain America
Cho ដើរតួធ្វើជា Thanos
រូបតំណាង Captain Marvel និង Chao ដើរតួធ្វើជា Goose

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]