ភ្នំពេញ៖ អ្នកនាង ផន សុផារី ដែលជាអតីតតារាកំប្លែង បានធ្វើឲ្យមហាជនចាប់អារម្មណ៏ជាមួយនឹង ជីវិតឯកជនដែលប្រកបដោយ ឡានទំនើប និងផ្ទះដ៏ស្កឹមស្កៃ ជាញើសឈាម បានពីការខិតខំ ប្រកបរបរអាជីវកម្មរបស់នាង រួមនឹងស្វាមីផងដែរ។

កាលពីម្សិលមិញ ផារី បានបង្ហោះនូវសារដ៏ផ្អែមល្ហែមមួយ ដែលសរសេររៀបរាប់ពីរឿងរ៉ាវស្នេហារបស់នាង និងស្វាមី ដែលខិតខំតស៊ូ រហូតបានដល់ សព្វថ្ងៃនេះ។អ្វីដែលពិសេស នាង បង្ហាញសារមានន័យផ្អែមល្ហែមបែបនេះ ព្រោះតែជាពេលដែលរំលឹកខួបស្នេហាបានរយៈពេល៥ឆ្នាំ គឺចាប់តាំងពីឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន។

ក្នុងនោះដែរ នាង បានរៀបរាប់ថា “បើថ្ងៃមុខបងមើលមកខ្ញុំលែងស្អាត មើលមកខ្ញុំគួរឲ្យធុញទ្រាន់ បងអស់ចិត្តពីខ្ញុំ សុំអោយបងនឹកឃើញថា ស្រីម្នាក់នេះធ្លាប់ជាស្រីដែលបង ប្រាប់ថាស្រលាញ់ ជាមនុស្សស្រី ដែលបងតស៊ូគ្រប់យ៉ាង ដើម្បីបានជួប ជាមនុស្សស្រីដំបូង ដែលបងប្រាប់ចាស់ទុំអោយចូលស្តី ទំរាំមកដល់ពេលនេះ តើពួកយើងទាំងពីរជំនះឧបសគ្គ លំបាក តស៊ូ អ្វីខ្លះ? "។

ក្រោយពីមានការ បញ្ចេញសារបែបនេះហើយ ធ្វើឲ្យប្រិយមិត្តជាច្រើនមាន ការកោតសរសើរ និង ច្រណែនចំពោះស្នេហាដ៏ផ្អែមល្ហែម របស់គូស្នេហ៏មួួយគូនេះ យ៉ាងខ្លាំង ដោយមហាជនខ្លះទៀត បានលើកឡើងថា ជូនពរអ្នកទាំំងពីរស្រលាញ់គ្នាដល់ចាស់កោងខ្នងទៀតផង៕

ផន សុផារី និងស្វាមី
ក្រុមគ្រួសារ ផន សុផារី
ផន​ សុផារី និង​ ស្វាមី
ផន​ សុផារី និង​ ស្វាមី
ក្រុមគ្រួសារ ផន សុផារី
កូនស្រី​ ផន​ សុផារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន សុផារី