ភ្នំពេញ៖ អ្នកចូលរួមច្រើនជាង ៥០០ នាក់ ដែលបូករួមទាំងដៃគូពាណិជ្ជកម្ម តំណាងចែកចាយ និងអ្នកសារព័ត៌មានបានអញ្ជើញចូលរួមក្នុងពិធីថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្មនៅសណ្ឋាគារ NagaWorld ។ ក្នុងពិធីជួបជុំញ៉ាំអាហារពេលល្ងាចប្រចាំឆ្នាំនេះដែរ គឺជាខួបគម្រប់ ៨ ឆ្នាំរបស់ i-Qlick ហើយវាក៏ត្រូវបានធ្វើឡើងសម្រាប់ការសម្រេចបាននូវសមិទ្ធផលនៃឆ្នាំចាស់ និងសម្រាប់ការថ្លែងអំណរគុណដល់អ្នកដែលតែងតែគាំទ្រដល់ i-Qlick ពីដៃគូពាណិជ្ជកម្ម។

កញ្ញា Noriko Gunji, President CEO of Canon Singapore Private Limited បានថ្លែងថា ពាក្យស្លោករបស់ Canon នៅក្នុងតំបន់អាស៊ីគឺ «ភាពរីករាយ គឺតែងតែនៅជាមួយលោកអ្នក»។ នេះគឺជាអ្វីដែលយើងប្ដេជ្ញាសម្រាប់អតិថិជនរបស់ពួកយើង ក្នុងការផ្ដល់ជូននូវភាពរីករាយជូនចំពោះអតិថិជន។ ខ្ញុំសង្ឃឹមយ៉ាងម៉ុតមុំាថា លោកអ្នកនឹងនៅតែបន្ដរការគាំទ្រ ហើយយើងនឹងព្យាយាមនាំយកនូវភាពរីករាយជូនដល់អតិថិជនទាំងអស់នៅក្នុងប្រទេសកម្ពុជា។

កម្មវិធីថ្ងៃនេះ គឺជាការថ្លែងអំណរគុណទៅដល់ការគាំទ្ររបស់លោកអ្នក និងយើងសង្ឃឹមថា កម្មវិធីក្នុងថ្ងៃនេះ គឺនឹងនាំជូនលោកអ្នកនូវភាពរីករាយសម្រាប់អ្នកទាំងអស់គ្នាដូចដែល Canon នាំជូននូវភាពរីករាយជូនអតិថិជនទាំងអស់។

ពិធីថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម
ពិធីថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម

លោក Andy Lee នាយកនៃ i-Qlick ប្រចាំប្រទេសកម្ពុជាក៏បានថ្លែងថា៖

«i-Qlick គឺប្ដេជ្ញាថានឹងធ្វើឱ្យមុខជំនួញ Canon នៅក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខ។ ហើយយើងក៏សូមធ្វើការថ្លែងអំណរគុណទៅដល់អ្នកដែលតែងតែគាំទ្រផ្លាកសញ្ញារបស់យើង យើងក៏ជាអ្នកនាំមុខទីផ្សារនៃផលិតផលកាមេរ៉ានៅក្នុងប្រទេសកម្ពុជាច្រើនជាង ៧ ឆ្នាំ និងជាផ្លាកសញ្ញាដែលនាំមុខគេសម្រាប់ឧបករណ៍ការិយាល័យ និងម៉ាស៊ីនព្រីន»។
ពិធីថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម
ពិធីថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម

ដើម្បីផ្ដល់ភាពងាយស្រួលទៅកាន់អតិថិជនកាន់តែប្រសើរ យើងក៏បានពង្រីកនូវសាខារបស់ Canon Image Square កាន់តែច្រើនដែលមានទីតាំងដូចជា៖ សាខាទួលគោក សាខាចំការមន សាខា Nojima សាខាសុរិយា សាខាហង្សនាគ (ផ្លូវកម្ពុជាក្រោម) និងសាខាផ្សេងៗជាច្រើនទៀត។

ជាមួយនឹងហាងទាំងអស់នៅក្នុងភ្នំពេញ យើងនឹងប្តេជ្ញានាំយកនូវភាពងាយស្រួល និងបទពិសោធន៍កាន់តែប្រសើរសម្រាប់អតិថិជនរបស់យើង។ ក្រៅពីការប្តេជ្ញាជាមួយនឹងជំនួញទាំងនេះ យើងក៏ប្តេជ្ញាថានឹងធ្វើអ្វីឱ្យកាន់តែប្រសើរនៅក្នុងប្រព័ន្ធប្រតិបត្តិការផ្សេងៗ។ ជាមួយនឹងការគាំទ្រពី Canon យើងសង្ឃឹមថា យើងអាចធ្វើអ្វីអោយកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា។

ពិធីថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម

រីឯ SENZE Bistro Bar គឺបង្កើតឡើងសម្រាប់បម្រើ អតិថិជនទាំងអស់នូវឧបករណ៍ទាន់សម័យ និងសម្រួលដល់ការងារផ្ទាល់ខ្លួន ហើយក៏អាចរីករាយជាមួយនឹងការបរិភោគនូវកាហ្វេ SENZE house blend Peacock និងអាហារឆ្ងាញ់ៗជាច្រើនទៀត។ ជាកន្លែងសម្រាប់ការប្រជុំខ្នាតតូច ដែលមានផ្ដល់ជូននូវឧបករណ៍បញ្ចាំង slide ម៉ាស៊ីនព្រីន។ ទន្ទឹមនិងនេះផងដែរ អតិថិជនក៏អាចសាកល្បងនូវរស់ជាតិអាហារឆ្ងាញ់ៗ បែបអន្ដរជាតិ បែបអ៊ឺរ៉ុប និងបែបអាស៊ី ។

SENZE Bistro Bar គឺថែមទាំងមាន ម្ហូបបែបអាស៊ី ដែលមានផ្ដល់ជូនដូចជា Fried Hokkien Noodlles Fried Carrot cake និង Laksa ហើយនិងម្ហូបបែបអឺរ៉ុបដែលមានដូចជា Char Grilled Chicken cutlet ជាមួយនឹង Green Pepper និងមាន Spaghetti Carbonara ផងដែរ។

ជាមួយនឹងកាហ្វេក្នុងស្រុកអតិថិជនក៏អាចរីករាយជាមួយនឹងកាហ្វេពិសេស Peacock brand ដែលមានលក់នៅក្នុង SENZE Bistro Bar និង Ice blended Pineapple Tart Freeze និង Oreo Black forest ដែលយើងទាំងអស់គ្នាគួរតែសាកល្បង៕ 

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.i-qlick.com 

ពិធីថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម
ពិធីថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម
ពិធីថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម
ពិធីថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម
ពិធីថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]