បារាំង៖ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងជួបពិភាក្សាគ្នា ពីការដាក់ទណ្ឌកម្មដែលនឹងត្រូវប្រកាស បន្ទាប់ពីកីឡាករ Neymar បានប្រើហិង្សា(ស្រាល) ទៅលើអ្នកគាំទ្រម្នាក់ ក្រោយពេលដែលក្រុម Rennes យកឈ្នះ PSG លើកពាន France Cup នៅវគ្គផ្តាច់ព្រ័ត្រ។

កីឡាករ Neymar Jr

ហេតុការណ៍នេះបានកើតឡើង នៅពេលដែល Neymar កំពុងធ្វើដំណើរឡើងទៅទទួលមេដាយជើងឯករង France Cup។ មុនពេលហេតុការណ៍នោះកើតឡើង គេឃើញមានបុរសម្នាក់ទំនងជាអ្នកគាំទ្ររបស់ក្រុម Rennes បានប្រើពាក្យសម្តីមួយចំនួនមកលើ Neymar ហើយកីឡាកររូបនេះបានតបតទៅវិញ ព្រមទាំងបានប្រើដៃរុញមុខអ្នកគាំទ្ររូបនោះផងដែរ។ យ៉ាងណាមិញ កាយវិការបែបនេះ ទំនងជាប្រឈមមុខនឹងការពិន័យធ្ងន់ធ្ងរជាងមិត្តរួមក្រុម Mbappe ដែលទទួលបានកាតក្រហមក្នុងការប្រកួតនោះទៀតផង។

បើតាមប្រភពដដែលបានឱ្យដឹងថា Neymar អាចនឹងទទួលរងពិន័យធ្ងន់ធ្ងររហូតដល់ ៨ប្រកួត ដោយរង់ចាំការសម្រេចពីអ្នកមានសមត្ថកិច្ចជាមុនសិន៕ 

Neymar ប្រើហិង្សាជាមួយអ្នកគាំទ្រ
Neymar ប្រើហិង្សាជាមួយអ្នកគាំទ្រ
Neymar ប្រើហិង្សាជាមួយអ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]