ភ្នំពេញ៖ សូមគោរពអញ្ជើញប្រជាជនកម្ពុជាមកទស្សនាទីក្រុងបាងកកដ៏អស្ចារ្យ ធ្វើដំណើរកម្សាន្តរយៈពេលខ្លី ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី ជាមួយតម្លៃត្រឹមតែ ៣៥ ដុល្លារក្នុងការធ្វើដំណើរមួយដង។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia សូមណែនាំនូវជើងហោះហើរពី «ខេត្តព្រះសីហនុ ឆ្ពោះទៅទីក្រុងបាងកក (ដនមឿង)» ៤ ដងក្នុងមួយសប្ដាហ៍ (ថ្ងៃចន្ទ ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ) ដែលអនុញ្ញាតឲ្យប្រជាជនកម្ពុជាធ្វើដំណើរទៅទស្សនាទីក្រុងបាងកកដ៏អស្ចារ្យ ជាទីក្រុងពោរពេញទៅដោយកន្លែងដើរទិញទំនិញដ៏សម្បូរបែប និងមានអាហារឆ្ងាញ់ៗជាច្រើនប្រភេទ។ ជើងហោះហើរនេះចាប់ផ្ដើមពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៩ ជាមួយនឹងប្រូម៉ូសិនពិសេសសម្រាប់អតិថិជន BIG Members តម្លៃត្រឹមតែ ៣៥ ដុល្លារ ប៉ុណ្ណោះសម្រាប់ការហោះហើរមួយដង។ កក់សំបុត្រចាប់ពីថ្ងៃទី ២២ ខែមេសា ដល់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៩ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៩។

ជើងហោះហើរពី «ខេត្តព្រះសីហនុ ឆ្ពោះទៅទីក្រុងបាងកក»

លោក Santisuk Klongchaiya នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia ប្រចាំព្រះរាជាណាចក្រថៃ បានពន្យល់បន្ថែមថាក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនអាកាសចរណ៍នេះនឹងបន្តពង្រីកបន្ថែមនូវបណ្តាញនៃជើងហោះហើររបស់ខ្លួន ដើម្បីទទួលបានឱកាសថ្មីៗសម្រាប់វិស័យទេសចរណ៍ និងវិស័យវិនិយោគទុន ដែលផ្តោតសំខាន់ទៅលើប្រទេសឥណ្ឌា និងតំបន់ឥណ្ឌូចិន (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) ដែលជាតំបន់មានការរីកចម្រើនជាលំដាប់។ 

ជើងហោះហើរថ្មីពី «ខេត្តព្រះសីហនុ ឆ្ពោះទៅទីក្រុងបាងកក» បានផ្ដល់ជូននូវផ្លូវធ្វើដំណើរថ្មីមួយទៀតទៅកាន់ប្រទេសថៃ ក៏ដូចជាបម្រើសេវាកម្មជូនអ្នកដំណើរបរទេសដោយចាត់ទុកប្រទេសថៃជាចំណុចកណ្តាលនៃការធ្វើដំណើរ ដូច្នេះពួកគេអាចបន្តការហោះហើរមកកាន់ខេត្តព្រះសីហនុ ដែលជាតំបន់មាត់សមុទ្រដ៏ពេញនិយមបំផុតរបស់កម្ពុជា។ លោក Santisuk បានមានប្រសាសន៍ថា៖

«សម្រាប់អ្នកទេសចរជនជាតិថៃ ខេត្តព្រះសីហនុ គឺជាគោលដៅធ្វើដំណើរដ៏គួឱ្យចាប់អារម្មណ៍បំផុត ជាពិសេសសម្រាប់ភ្ញៀវទេសចរណ៍ដែលចង់ទទួលបាននូវបទពិសោធន៍ថ្មីៗ ការសម្រាកលំហែនៅមាត់សមុទ្រជាមួយតម្លៃដ៏សមរម្យ និងដើម្បីសិក្សាស្វែងយល់ពីវប្បធម៌ថ្មីៗ ព្រមទាំងរបៀបនៃការរស់នៅក្នុងតំបន់នេះផងដែរ។ ទន្ទឹមនឹងនេះផងដែរ ទីក្រុងបាងកក គឺជាកន្លែងដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជារួចជាស្រេចទៅហើយ ហើយសម្រាប់ជើងហោះហើរនេះនឹងផ្ដល់នូវទំនាក់ទំនងប្រកបដោយភាពងាយស្រួលសម្រាប់អ្នកដំណើរទាំងនោះ ក៏ដូចជាអ្នកធ្វើដំណើរធុរៈកិច្ចផងដែរ»។

ទោះបីជាទីក្រុងបាងកក មានភាពល្បីល្បាញសម្រាប់ប្រជាជនកម្ពុជាថា ជាទីកន្លែងនៃការដើរទិញទំនិញដ៏សម្បូរបែបនិងរស់រវើក សម្បូរដោយអគារទំនើបៗ និងអាហារដ៏ឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទក៏ដោយ ក៏ប៉ុន្តែនៅមានអ្វីៗគួឱ្យរំភើបរីករាយ និងគួរឱ្យចង់ស្វែងយល់ជាច្រើនទៀតនៅក្នុងទីក្រុងមួយនេះ។ សម្រាប់អ្នកដំណើរទេសចរណ៍ ទីក្រុងបាងកក បានផ្ដល់ជូននូវសេវាកម្មស្ប៉ា ម៉ាស្សាបែបប្រពៃណីយ សេវាកម្មថែរក្សាសុខភាពនិងសម្រស់ ព្រមទាំងផ្តល់ជូននូវភាពទាក់ទាញជាច្រើនផ្សេងទៀតដើម្បីបំពេញសេចក្ដីត្រូវការរបស់ភ្ញៀវទេសចរមិនឱ្យខុសបំណងឡើយ។

ការបន្ថែមជើងហោះហើរថ្មីចុងក្រោយ ក្រុមហ៊ុនអាកាសចរណ៍ AirAsia នៃប្រទេសថៃ អាចធ្វើការហោះហើររវាងប្រទេសថៃ និងកម្ពុជាចំនួន ៣ ទិសដៅ គឺពីទីក្រុងបាងកក (ដនមឿង) ទៅកាន់រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ក៏ផ្ដល់ជូននូវជើងហោះហើរពីខេត្តភូកេតទៅខេត្តសៀមរាប និងពីខេត្តភូកេតទៅរាជធានីភ្នំពេញ ដើម្បីពង្រឹងទំនាក់ទំនងនិងបង្កើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរផងដែរ។

«ជើងហោះហើរពីខេត្តព្រះសីហនុ ទៅទីក្រុងបាងកក» នឹងចាប់ផ្ដើមដំណើរការដោយក្រុមហ៊ុន AirAsia របស់ថៃ ៤ ដងក្នុងមួយសប្ដាហ៍ គឺរៀងរាល់ថ្ងៃចន្ទ ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ ដែលផ្តល់ជូននូវប្រូម៉ូសិនពិសេសត្រឹមតែ ៣៥ ដុល្លារប៉ុណ្ណោះ សម្រាប់ការហោះហើរមួយដង។ កក់សំបុត្រចាប់ពីថ្ងៃទី ២២ ខែមេសា ដល់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៩ សម្រាប់ការហោះហើរចាប់ពីថ្ងៃទី ០១ ខែកក្កដា ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៩។

Flight Schedule Bangkok (DMK) - Sihanoukville (KOS) effective 1 July 2019

Flight Schedule Bangkok (DMK)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]