ឥណ្ឌា៖ ក្រុមអ្នកមើលថែរក្សាសត្វដំរី នៅសួនឧទ្យានមួយកន្លែង ក្នុងប្រទេសឥណ្ឌា ត្រូវបានរងការចោទប្រកាន់ និងរិះគន់យ៉ាងខ្លាំង ក្រោយបែកធ្លាយវីដេអូឃ្លីប ដាក់ច្រវាក់ជើងទៅលើដំរីឈ្មោលមួយក្បាល ធ្វើឲ្យវាខំប្រឹងរើបម្រាស់ រហូតទាល់តែដួលងាប់តែម្តង។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទីសុក្រ ទី២៦ មេសា ឆ្នាំ២០១៩ កន្លងទៅនេះ នៅឯសួនឧទ្យាន Nagarahole National Park ស្ថិតនៅតំបន់ភាគខាងត្បូង នៃរដ្ឋ Karanatka ប្រទេសឥណ្ឌា។

ដំរី Drona

ដំរីឈ្មោលខាងលើនេះ ត្រូវបានគេដាក់ឈ្មោះឲ្យថា Drona អាយុ ៣៧ឆ្នាំ និងមានទម្ងន់ ៤តោន។ នៅក្នុងថ្ងៃកើតហេតុនោះ វាត្រូវបានក្រុមអ្នកមើលថែ បានដាក់ច្រវាក់ជើង និងបានជះទឹកដាក់ក្នុងគោលបំណងូតទឹកឲ្យវា។

ប៉ុន្តែផ្ទុយទៅវិញ ដំរីរងគ្រោះ Drona នេះ បែរជាព្យាយាមរើបម្រាស និងថែមទាំងប្រើប្រមោយជាជំនួយអូសទាញ ព្រោះតែវាមិនចង់ឲ្យជើងជាប់ចំណង (ច្រវាក់)។ ដោយសារតែ សភាពទ្រុឌទ្រោមផងនោះ នៅទីបំផុតការរើបម្រាសរបស់វា ក៏បានប្រែក្លាយជារឿងបរាជ័យ រហូតដួលងាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ដំរី Drona

អ្នកមើលថែសត្វដំរីម្នាក់ ឈ្មោះលោក Mahouts បានប្រាប់កាសែតក្នុងស្រុកថា ដំរី Drona វាមានអាការហាក់មិនស្រួលតាំងពីព្រឹកមកម៉្លេះ (ថ្ងៃសុក្រ) ហើយខាងពួកគាត់ក៏បានទាក់ទងខាងពេទ្យសត្វ ដើម្បីឲ្យចុះមកជួយពិនិត្យមើលសុខភាពផងដែរ ប៉ុន្តែពុំទទួលបានការឆ្លើយតបណាមួយមកវិញនោះទេ។ លោក Mahouts សង្ស័យថា ដំរី Drona អាចងាប់ភ្លាមៗបែបនេះ ដោយសារតែគាំងបេះដូង។

បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីនេះ ក្រុមគ្រូពេទ្យសត្វនឹងធ្វើការពិនិត្យរកមើលមូលហេតុឲ្យកាន់តែជាក់លាក់ នៃងាប់របស់ដំរីកំសត់ Drona ផងដែរ។

ដំរី Drona

គួរឲ្យដឹងផងដែរថា Drona គឺជាដំរីមួយក្បាលដែលធ្លាប់ទទួលបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញ នៅកំឡុងឆ្នាំ២០១៧ និង ២០១៨ ក៏ព្រោះតែវាធ្លាប់ត្រូវបានគេយកទៅចូលរួមសម្ដែងក្នុងពិធីបុណ្យសាសនាហិណ្ឌូ Dasara ប្រចាំឆ្នាំ ក្នុងទីក្រុង Mysuru ដោយទ្រង់គ្រឿងឬតុបតែងលម្អយ៉ាងស្រស់ស្អាត (ឲ្យគេជិះពីលើ ដូចក្បួនដង្ហែ) ៕

ទស្សនាវីដេអូខាងក្រោម៖    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]