ភ្នំពេញ៖ ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា និងបង្ហាញពីកន្លែងទេសចរណ៍ស្អាតៗទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ ក៏ដូចជាផ្តល់ឱកាសដល់កូនខ្មែរយើងក្នុងការបញ្ចេញនូវសមត្ថភាព ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានបង្កើតកម្មវិធីប្រកួតប្រជែងវីដេអូខ្លី ក្រោមប្រធានបទ «តោះ ទៅលេងខេត្តខ្ញុំ» ដែលជ័យលាភីលេខ១ បានទៅលើក្រុមលោក ព្រុំជិន វិចិត្រ ដែលវីដេអូរបស់លោកបានពិពណ៌នាអំពីកោះស្តេច ដែលស្ថិតក្នុងខេត្តកោះកុង និងវីដេអូជ័យលាភីលេខ២ បានទៅលើលោក យឹម សុខារ៉ាណែត ដែលបង្ហាញអំពីអច្ឆរិយវត្ថុដ៏អស្ចារ្យលើលោកគឺប្រាសាទអង្គរវត្ត ដែលស្ថិតក្នុងខេត្តសៀមរាប។ 

វីដេអូជ័យលាភីលេខ៣ បានទៅលើលោក អ៊ឹម ជីវ៉ា ដែលពិពណ៌នាពីតំបន់ទេសចរណ៍ស្អាតៗក្នុងខេត្តរតនៈគីរី និងលេខ៣ ស្ទួន បានទៅលើលោក វ៉ន ស៊ីណាត វីដេអូពិពណ៌នាពីខេត្តកំពត និងកញ្ញា ឈឿង ម៉ាឡែន វីដេអូបង្ហាញពីតំបន់ទេសចរណ៍ក្នុងខេត្តបាត់ដំបង។ 

សូមបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសរើសម្ចាស់ជ័យលាភីការប្រកួតប្រជែងវីដេអូខ្លីនេះគឺ ៥០% តាមរយៈការបោះឆ្នោតនៅលើបណ្តាញសង្គមហ្វេសប៊ុក និង ៥០% ទៀត គឺតាមរយៈគណៈកម្មការការប្រកួតប្រជែងវីដេអូខ្លីរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដោយក្នុងនោះជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់ ២,៥០០,០០០ រៀល ជ័យលាភីលេខ២ ទទួលបាន ១,៥០០,០០០ រៀល និងជ័យលាភីលេខ៣ ទទួលបាន ៥០០,០០០ រៀល៕

តោះមកទស្សនារូបភាព និងវីដេអូដូចខាងក្រោមនេះទាំងអស់គ្នា៖ 

អ្នកឈ្នះជ័យលាភីលេខ១
អ្នកឈ្នះក្នុងកម្មវិធី «តោះ ទៅលេងខេត្តខ្ញុំ»
អ្នកឈ្នះក្នុងកម្មវិធី «តោះ ទៅលេងខេត្តខ្ញុំ»
អ្នកឈ្នះក្នុងកម្មវិធី «តោះ ទៅលេងខេត្តខ្ញុំ»
អ្នកឈ្នះក្នុងកម្មវិធី «តោះ ទៅលេងខេត្តខ្ញុំ»
អ្នកឈ្នះក្នុងកម្មវិធី «តោះ ទៅលេងខេត្តខ្ញុំ»
អ្នកឈ្នះក្នុងកម្មវិធី «តោះ ទៅលេងខេត្តខ្ញុំ»
ISI STEEL
ISI STEEL
ISI STEEL

១) វីដេអូម្ចាស់ជ័យលាភីលេខ១​​​ «តោះ ទៅលេងខេត្តខ្ញុំ»

២) វីដេអូម្ចាស់ជ័យលាភីលេខ២ «តោះ ទៅលេងខេត្តខ្ញុំ»

៣) វីដេអូម្ចាស់ជ័យលាភីលេខ៣​ «តោះ ទៅលេងខេត្តខ្ញុំ»

៤) វីដេអូម្ចាស់ជ័យលាភីលេខ៣​ «តោះ ទៅលេងខេត្តខ្ញុំ»

៥) វីដេអូម្ចាស់ជ័យលាភីលេខ៣​ «តោះ ទៅលេងខេត្តខ្ញុំ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]