ភ្នំពេញ៖ លោក​យូ​ឌី​ស្កូ​ត្រូវ​បាន​គេ​ដឹង​ថា មាន​អាកា​រៈ​ឈឺ​ជំងឺ​ខូច​ក្រលៀន​រហូត​ដូរ​ចេញ ។​ដោយសារ​ព្យាបាល​ដិត​ដល់​លោក​ប្រែ​សុខភាព​ជានា​ច្រើន​រហូត​មាន​កម្លាំង​ពេញ​ជាង​មុខ​ឡើងសាច់​ឈាម​មុខ​ពេញ​ស្អាត​ចង់​ដូច​ដើម ។

នេះ​ដោយសារ​លោក​មានការ​ជួយ​ជូនពរ​ឲ្យ​កម្លាំងចិត្ត​ទើប​លោក​អាច​តាំង​ជំហរ​បាន​មក​ដល់​ចំនុច​ប្រសើរ​ខុស​ពី​មុន ។ ពេល​នេះ​ដែរ​សម្រស់ និង​រូបរាង​របស់​លោក​យូ ឌី​ស្កូ ចាប់ផ្តើម​ប្រែប្រួល និង​ស្រស់​សង្ហា​ឡើង​វិញ​ដែល​ឆាប់​ៗ​ខាង​មុខ​នេះ​លោក​ត្រៀមខ្លួន​វិល​ចូល​សិល្បៈ​វិញ​ដោយ​គ្រោង​ចាប់​ដៃគូ​ជាមួយ​តារាចម្រៀង​ទូច ស្រី​លក្ខណ៍ ដែល​ជា​ដៃគូ​ចាស់ និង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​មហាជន​កន្លង​មក ។

ក្រោយ​ពី​បាន​វះកាត់​ប្តូរ​ក្រលៀន​នៅ​ប្រទេស​ឥណ្ឌា​មួយរ​យៈមក​ពេល​នេះ​សុខភាព​របស់​លោក​យូ ឌី​ស្កូ ក៏​បាន​ប្រសើរ​ច្រើន​ជាង​មុន​ដោយ​សូ​ម្បី​តែ​មុខមាត់ និង​រូបរាង​របស់​លោក​ក៏​ស្រស់ស្រាយ និង​សង្ហា​ប្លែក​ជាង​មុន​ដែរ ហើយ​មិនយូរ​ទេ​លោក​នឹង​វិល​ចូល​សិល្បៈ​វិញ ប៉ុន្តែ​យ៉ាងណា​សព្វថ្ងៃ​លោក​យូ ឌី​ស្កូ ត្រូវ​តែ​ធ្វើ​តាម​វេជ្ជបញ្ជា ជា​ពិសេស​ការ​ទទួលទាន់​អាហារ និង បន្ត​លេបថ្នាំ​ជា​រៀង​រហូត ។

អ្នកគាំទ្រ​តារា​រូប​នេះ​សុទ្ធតែ​សម្តែង​ការ​សាទរ​ដោយ​បានឃើញ​រូបរាង​របស់​យូ ឌី​ស្កូ ស្រស់ថ្លា​ជា​ថ្មី​ម្តងទៀត ។ អ្វី​ដែល​ជា​សញ្ញា​ល្អ​ទូច ស្រី​លក្ខណ៍​ក៏​ទទួល​ឯកភាព​ចាប់​ដៃគូ​ជាមួយ​សម្រាប់​ពេល​លោក​មក​សិល្បៈ ដើម្បី​ស្តារ​ប្រជាប្រិយភាព​ឡើង​វិញ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូ ឌីស្កូ